ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ របស់ប្រទេសចិន ដាក់ពង្រាយសត្វឈ្លួសយន្ត “Antelope” នៅទីបេ (វីដេអូ)

RT News

ចិន ៖ នេះបើតាមការចុះផ្សាយរបស់ ស៊ីនហួរ បានឲ្យដឹងថា  ក្រុមអ្នកស្រាវជ្រាវចិន បានប្រើប្រាស់សត្វឈ្លួស យន្តក្នុងការក្លែងបន្លំខ្លួន ដើម្បីពិនិត្យមើលជីវិត របស់សត្វឈ្លួសទីបេដ៏កម្រនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ទីភ្នាក់ងារនេះបាននិយាយ កាលពីថ្ងៃអង្គារថា សត្វឈ្លួសយន្តនេះ បានដំណើរ ការសាកល្បងដោយជោគជ័យ នៅចុងខែកក្កដា ក្នុងឧទ្យានធម្មជាតិ Hoh Xil National Nature Reserve ដែលមានទីតាំងស្ថិតនៅរយៈកម្ពស់ជាង ៤,៦០០ ម៉ែត្រនៅទីបេ របស់ប្រទេសចិន។

សត្វឈ្លួសយន្តត្រូវបានរចនា ឲ្យស្រដៀងនឹងគ្រោងឆ្អឹងរបស់សត្វឈ្លួសទីបេ ហើយត្រូវបានគ្របដោយ រោមសិប្បនិម្មិតដោយផ្អែកលើសំណាកដែលយកពីសត្វ ត្រូវបានទទួលយកយ៉ាងឆាប់រហ័សទៅក្នុងហ្វូងសត្វ។

សត្វឈ្លួសយន្តនេះអាចថតបាន តែសត្វឈ្លួសប៉ុណ្ណោះក្នុងអំឡុងពេលពិសោធន៍រយៈពេល ៣ ថ្ងៃ ទោះបីជាអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នៅទីបំផុត វានឹងអាចថតវីដេអូបានកាន់តែអស្ចារ្យ រួមទាំងសត្វដែលផ្តល់កំណើត ផងដែរ។

លោក Lian Xinming អ្នកស្រាវជ្រាវ នៅវិទ្យាស្ថាន Northwest Institute of Plateau Biology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ចិន បានប្រាប់ស៊ីនហួថា គោលដៅចុងក្រោយ គឺធានាឲ្យមានការធ្វើ ចំណាកស្រុកដោយសុវត្ថិភាពនៃពពួកសត្វទីបេ។

អ្នកវិទ្យាសាស្ត្របានពន្យល់ថា ការសម្រេចចិត្តប្រើសត្វឈ្លួសយន្តនេះបានធ្វើឡើង ដោយសារសត្វទន្សោងទីបេពិបាក ចំពោះការសិក្សាដោយសារការរស់នៅក្នុងស្ថានភាពត្រជាក់ និងខ្វះអុកស៊ីហ្សែន ដែលមនុស្សមិនអាចនៅបានយូរ។ សត្វនេះក៏មានភាពរសើបខ្លាំង ជាមួយនឹងការជួបយ៉ាងជិតស្និទ្ធជាមួយនឹងមនុស្សដែលប្រឈមនឹងភាពតានតឹង និងសូម្បីតែការរលូតកូន ចំពោះសត្វញីមានផ្ទៃពោះ។ ក្នុងពេលជាមួយគ្នានេះ ពួកគេបម្រើជាសូចនាករអេកូឡូស៊ី ដ៏សំខាន់មួយក្នុងខ្ពង់រាប ឈីងហៃ-ទីបេ៕

Most Popular

To Top