ព័ត៌មានអន្តរជាតិ

បុរសជនពិការ ជនជាតិអូស្ត្រាលី សុំការជួយសង្គ្រោះ ក្រោយប្រពន្ធជាជនជាតិថៃ យកលុយ១៨៩.០០០ដុល្លារ ទិញគ្រឿងញៀនអស់

ទីក្រុងបាងកក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនពិការជនជាតិ អូស្ត្រាលីអាយុ ៧៥ឆ្នាំម្នាក់ កំពុងសុំជំនួយឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រពន្ធក្មេងជាងវ័យ របស់លោក ជាជនជាតិថៃម្នាក់ត្រូវបានចោទប្រកាន់ថា បានយកលុយ សម្រាប់ទិញថ្នាំសង្គ្រោះជីវិត របស់លោក ដោយបន្សល់ទុកឲ្យលោក នូវប្រាក់ចំនួន ៧២ ដុល្លារ ហើយគ្មានអ្នកណាមើលថែលោក។

លោក Marcus ដែលបានបាត់បង់ជើងឆ្វេង របស់លោកក្នុងគ្រោះថ្នាក់ចរាចរណ៍ បានផ្លាស់ទៅរស់នៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ ដើម្បីរស់នៅជាមួយប្រពន្ធរបស់លោកឈ្មោះ Pikun អាយុ ៤៥ ឆ្នាំ។ អ្នកនាងធ្លាប់ជាអ្នកមើលថែ របស់លោក ហើយជាមនុស្សដែលលោកទុកចិត្ត ក៏ប្រគល់គ្រប់គ្រងលុយចំនួន ១៨៩ ,០០០ ដុល្លារដែលលោកទទួលបានពីការលក់ផ្ទះ របស់លោកនៅទីក្រុងបាងកក។

ប្រធានសហគមន៍ លោក Boonthom Sorumphaបាននិយាយថា អ្នកនាង Pikun កើតជំងឺញៀនថ្នាំ ហើយដុតលុយទាំងអស់ ។ មន្ត្រីក្នុងតំបន់បានចោទប្រកាន់ថា ថ្មីៗនេះនាងត្រូវបានគេនាំទៅមជ្ឈមណ្ឌលស្តារ នីតិសម្បទា បន្ទាប់ពីបានប្រព្រឹត្តអំពើហឹង្សា ដោយសារធាតុមេតាប៉ូលីស ដែលធ្វើឲ្យ Marcus ជាប់គាំង និងតស៊ូជាមួយជីវភាពប្រចាំថ្ងៃ ដោយសារពិការភាពរបស់លោក ។

កាសែត Daily Mail បានរាយការណ៍ថា លោកចង់ត្រឡប់ទៅអូស្ត្រាលីវិញ ហើយខ្ញុំមិនចង់ធ្វើអ្វីទៀតទេជាមួយនាង។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កូនប្រុសរបស់គូស្នេហ៍នេះក៏ញៀនថ្នាំផងដែរ។ ម្តាយរបស់ Pikun ឈ្មោះ Ting បានសារភាពថា កូនស្រីរបស់លោកស្រីបានប្រើប្រាស់គ្រឿងញៀន ប៉ុន្តែបានទទូចថា នាងស្រឡាញ់ប្តីបរទេសរបស់នាង ។

Marcus បាននិយាយថា លោកធ្លាប់បានធ្វើដំណើរជាទៀងទាត់រវាងប្រទេសថៃ និងអូស្ត្រាលី ប៉ុន្តែបន្ទាប់ពីបាត់បង់ជើង លោកបានសម្រេចចិត្តទៅតាំងលំនៅនៅ Udon Thani ជាមួយអ្នកនាង Pikun ៕

Most Popular

To Top