អាមេរិក៖សារព័ត៌មាន The Times of India (TOI) បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc កំពុងផ្គើននឹងសំណើរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីកាត់បន្ថយការផលិតក្នុងប្រទេសឥណ្ឌា ហើយគ្រោងនឹងវិនិយោគ ប្រហែល ២.៥ ពាន់លានដុល្លារ ដើម្បីបង្កើនការផលិត iPhone នៅប្រទេសអាស៊ីខាងត្បូង យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។
កាសែតនេះបានដកស្រង់ប្រភពរដ្ឋាភិបាលឥណ្ឌាដោយបាននិយាយថា ក្រុមហ៊ុននឹងផលិត iPhone ចំនួន ៦០ លានគ្រឿងក្នុងមួយឆ្នាំនៅប្រទេសឥណ្ឌា កើនឡើងពី ៤០ លានគ្រឿងនាពេលបច្ចុប្បន្ន។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីខែឧសភាថា លោក Trump បានប្រាប់នាយកប្រតិបត្តិ Apple លោក Tim Cook ថា លោកមិនចង់ឥឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះផលិតក្នុងប្រទេសឥណ្ឌានោះឡើយ។ ខ្ញុំបាននិយាយទៅកាន់លោក Cook ថា មិត្តរបស់ខ្ញុំ ខ្ញុំបានចាត់ទុកអ្នកយ៉ាងល្អ។ អ្នកមកទីនេះជាមួយ ៥០០ ពាន់លានដុល្លារ ប៉ុន្តែឥឡូវនេះ ខ្ញុំលឺថា អ្នកកំពុងសាងសង់ទូទាំងប្រទេសឥណ្ឌា ខ្ញុំមិនចង់ឲ្យអ្នកសាងសង់នៅ ប្រទេសឥណ្ឌាទេ ។
ក្នុងអំឡុងការរកប្រាក់ចំណូលប្រចាំត្រីមាស របស់ក្រុមហ៊ុនកាលខែឧសភា លោក Cook បាននិយាយថា ទូរស័ព្ទ iPhone ភាគច្រើនដែលលក់នៅអាមេរិក នឹងមានមកប្រទេសឥណ្ឌា ជាប្រទេសដើមរបស់ពួកគេ ។
ខណៈប្រភពរដ្ឋាភិបាលឥណ្ឌាបានប្រាប់ TOI នៅសប្តាហ៍នេះថា ផែនការពង្រីកបែបនេះនឹងបន្តដូចការរំពឹងទុកពីមុន។
ការនាំចូលពីឥណ្ឌាទៅអាមេរិកនឹងឡើងថ្លៃជាងនៅថ្ងៃពុធ នៅពេលពន្ធ៥០ភាគរយរបស់លោក Trump ចូលជាធរមាន។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតត្រូវបានលើកលែងពីពន្ធគយទាំងនេះ។
ក្រុមហ៊ុន Apple បាននាំចេញ iPhone ដែលមានតម្លៃ ១៧ ពាន់លានដុល្លារ ពីប្រទេសឥណ្ឌាកាលពីឆ្នាំមុន ហើយថែមទាំង ទទួលបានចំណែកទីផ្សារ ពីរខ្ទង់ដ៏សំខាន់សម្រាប់វិស័យស្មាតហ្វូនថ្នាក់ថ្លៃ ក្នុងស្រុករបស់ប្រទេសនេះ។
យោងតាមក្រុមអ្នកវិភាគ បានឲ្យដឹងថា ជាមួយនឹង iPhone ច្រើនជាង ៦០ លានគ្រឿង ដែលរំពឹងថា នឹងលក់ជារៀងរាល់ ឆ្នាំនៅអាមេរិក នៅដំណាច់ឆ្នាំ ២០២៦ Apple នឹងត្រូវការការផលិតទ្វេដង ក្នុងប្រទេសឥណ្ឌា៕
