ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ត្រូវចាប់ខ្លួន ដោយសង្ស័យប៉ុនប៉ងលួច ចូលផ្ទះតារាចម្រៀង កូរ៉េខាងត្បូងលោក Jungkook

កូរ៉េខាងត្បូង៖ប៉ូលីស Yongsan បាននិយាយ កាលពីថ្ងៃអាទិត្យថា ស្ត្រីម្នាក់ក្នុងវ័យ ៤០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅខាងក្រៅ ផ្ទះរបស់តារាចម្រៀងលោក Jungkook ដែលជាសមាជិកក្រុមតារាចម្រៀង បុ្រសកូរ៉េខាងត្បូង BTS ដោយសង្ស័យថាប៉ុនប៉ងលួចចូលផ្ទះរបស់លោក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។

ស្ត្រីនោះត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១១និង២០នាទីយប់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីចូលដល់ចំណត រថយន្ត នៃគេហដ្ឋានរបស់លោក Jungkook នៅសង្កាត់ Yongsan កណ្តាលក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បុង។ ប៉ូលិសបានឆ្លើយតបនឹងរបាយការណ៍ពីសន្តិសុខម្នាក់ ហើយបានចាប់ស្ត្រីនោះនៅនឹងកន្លែង។

យោងតាម MBN បានប្រាប់ឲ្យដឹងថា ជនសង្ស័យបានធ្វើសេចក្តីថ្លែងការណ៍ មិនស៊ីសង្វាក់គ្នាកំឡុងពេលសួរចម្លើយ ដោយអះអាងថា នាងបានចូលទៅ ក្នុងទ្រព្យសម្បត្តិ ដោយសារតែនាងគិតថា វាជា “ផ្ទះមិត្តភ័ក្តិ”។ ប៉ូលិសកំពុង តែស៊ើបអង្កេត ពីកាលៈទេសៈពេញលេញ នៃហេតុនេះ។

ដំណឹងនេះកើតឡើង ២ ខែ បន្ទាប់ពីស្ត្រីម្នាក់ទៀតក្នុងវ័យ ៣០ ឆ្នាំបានព្យាយាមលួច ចូលផ្ទះរបស់លោក Jungkook ក្នុងខែមិថុនា នៅថ្ងៃដែល Jungkook បញ្ចប់ការបំពេញ កាតព្វកិច្ចយោធា។ សំណុំរឿងរបស់នាង ត្រូវបានបញ្ជូនទៅ ព្រះរាជអាជ្ញាកាលពីថ្ងៃពុធ ៕

Most Popular

To Top