ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ក្លែងធ្វើជាអវកាសយានិក បោកលុយរាប់ពាន់ដុល្លារ អាមេរិកពីស្រ្តីម្នាក់ បន្ទាប់ពីនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍

VN Express

កោះហុកកៃដូ ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារបានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវបានគេបោកប្រាស់អស់ជាច្រើនពាន់ដុល្លារ បន្ទាប់ពីនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ តាមប្រព័ន្ធអ៊ីនធើណេត ជាមួយអ្នកអវកាសយានិកម្នាក់ ដែលបានស្វែងរកជំនួយរបស់នាង ដើម្បីបញ្ចៀសវិបត្តិយានអវកាស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ AFP ដោយពណ៌នា ករណីការឆបោកស្នេហានេះថា ស្ត្រីដែលគ្មានសំណាងម្នាក់នេះ រស់នៅលើកោះហុកកៃដូភាគខាងជើង ប្រទេសជប៉ុនបានជួបអ្នកបោកប្រាស់កាលខែកក្កដា តាមប្រព័ន្ធផ្សព្វផ្សាយសង្គមអះអាងថា ខ្លួនជាអវកាសយានិកបុរសម្នាក់។ មន្ត្រីដដែលបានបន្តថា អ្នកបោកប្រាស់នៅថ្ងៃមួយបានប្រាប់នាងថា ឥឡូវនេះគាត់ស្ថិតនៅក្នុងលំហ នៅលើយានអវកាស ប៉ុន្តែស្ថិតនៅក្រោមការវាយប្រហារ និងត្រូវការអុកស៊ីសែន ។

បន្ទាប់មក អ្នកបោកប្រាស់បានអំពាវនាវ ឲ្យនាងផ្តល់ប្រាក់ឲ្យគាត់តាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយគាត់ក្នុងការទិញអុកស៊ីហ្សែន ហើយបានដោយជោគជ័យនូវប្រាក់ប្រហែល ១ លានយ៉េន (៦,៧០០ ដុល្លារ) ចេញពីនាង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំង Hokkaido Broadcasting បាននិយាយដោយដកស្រង់ប្រភពស៊ើបអង្កេតថា ស្ត្រីរូបនេះរស់នៅតែម្នាក់ឯង ហើយចាប់ផ្តើមបង្កើតអារម្មណ៍ចំពោះគាត់ នៅពេលទំនាក់ទំនង តាមអ៊ីនធើណេតរបស់ពួកគេកាន់តែខ្លាំងឡើង។

មន្ត្រីរូបនេះបានបន្ថែមថា ប្រសិនបើមនុស្សម្នាក់ដែលអ្នកបានជួបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្លាប់ទាមទារប្រាក់ពីអ្នក សូមមានការសង្ស័យពីលទ្ធភាពនៃការបោកប្រាស់ ត្រូវរាយការណ៍ទៅប៉ូលីស” ។

យោងតាមធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសជប៉ុន មានប្រជាជនចំណាស់ជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូដ៏តូចនេះ ហើយមនុស្សវ័យចំណាស់ជារឿយៗ ធ្លាក់ចូល ទៅក្នុងការលួចបន្លំទម្រង់ផ្សេងៗគ្នា ។ ទាំងនេះរួមបញ្ចូលទាំងការបោកប្រាស់បុរាណ ដែលជនល្មើសក្លែងបន្លំសមាជិកគ្រួសារ មានបញ្ហាដើម្បីទាញយកប្រាក់ពីជនរងគ្រោះ។

ប៉ូលីសបានព្រមានថា មនុស្សចាស់ ក៏អាចត្រូវបានគេបញ្ឆោតឲ្យប្រើម៉ាស៊ីន ATM ដើម្បីទទួលបានការសងប្រាក់វិញ ដែលមិនមានស្រាប់ នៃបុព្វលាភធានារ៉ាប់រង ឬប្រាក់សោធននិវត្តន៍របស់ពួកគេ ៕

Most Popular

To Top