ស៊ីដនី ៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទប់ស្កាត់ឧបករណ៍ អនឡាញត្រូវបានប្រើប្រាស់ ដើម្បីបង្កើតរូបភាពអាក្រាតកាយ ដែលបង្កើតដោយប្រព័ន្ធបច្ចេកវិទ្យា AI ឬការតាមដានមនុស្ស តាមប្រព័ន្ធអ៊ីនធើណេត ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បាននិយាយថា មិនមានកន្លែងសម្រាប់កម្មវិធី និងបច្ចេកវិទ្យាដែលប្រើបំពាន ធ្វើឲ្យអាម៉ាស់មុខ និងធ្វើឲក្យប៉ះពាល់ដល់មនុស្ស ជាពិសេសកូនៗរបស់យើងឡើយ។ កម្មវិធី “Nudify” ជាឧបករណ៍បញ្ញាសិប្បនិមិត្តដែលដោះសម្លៀកបំពាក់តាមឌីជីថល បានផ្ទុះឡើងតាមអ៊ីនធើណេត បង្កឲ្យមានការព្រមានថា អ្វីដែលគេហៅថា ការបោកប្រាស់ផ្លូវភេទ ដែលផ្តោតលើកុមារកំពុងកើនឡើង។
លោកស្រី Wells បានបន្តថា រដ្ឋាភិបាល នឹងប្រើប្រាស់កម្មវិធីក្នុងការដងថ្លឹង ដើម្បីរឹតបន្តឹងការចូលប្រើកម្មវិធី “អាក្រាតកាយ” និងតាមដានកម្មវិធី ដោយដាក់ទំនួលខុសត្រូវលើក្រុមហ៊ុន បច្ចេកវិទ្យាដើម្បីទប់ស្កាត់ពួកគេ។ អ្នកស្រីបានបន្ថែមថា វិធានការនេះនឹងមិនលុបបំបាត់បញ្ហា នៃការរំលោភ បំពានបច្ចេកវិទ្យា ក្នុងពេលដ៏ខ្លីមួយ រួមជាមួយនឹងច្បាប់ដែលមានស្រាប់ និងកំណែទម្រង់សុវត្ថិភាពអនឡាញ ឈានមុខគេនៅ លើពិភពលោករបស់យើង វានឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងពិតប្រាកដ ក្នុងការការពារប្រជាជនអូស្ត្រាលី។
ការរីកសាយភាយនៃឧបករណ៍បញ្ញាសិប្បនិមិត្ត “AI” បាននាំឲ្យមានទម្រង់ថ្មីនៃការរំលោភបំពានដែលធ្វើរងផលប៉ះពាល់ដល់កុមារ រួមទាំងរឿងអាសអាភាសនៅសាកលវិទ្យាល័យ និងសាលារៀនទូទាំងពិភពលោក ដែលក្មេងជំទង់បង្កើតរូបភាពផ្លូវភេទរបស់មិត្តរួមថ្នាក់របស់ពួកគេ។
ការស្ទង់មតិរបស់ Save the Children នាពេលថ្មីៗនេះ បានរកឃើញថា យុវជនម្នាក់ក្នុងចំណោម ៥ នាក់ នៅប្រទេសអេស្ប៉ាញ គឺជាជនរងគ្រោះរូបអាក្រាត កាយក្លែងក្លាយ ដោយរូបភាពទាំងនោះត្រូវបានចែកចាយលើអ៊ីនធើណេត ដោយគ្មានការយល់ព្រមពីពួកគេ។
រដ្ឋាភិបាលបាននិយាយថា ច្បាប់ថ្មីណាមួយនឹងមានគោលបំណងធានាថា បញ្ញាសិប្បនិមិត្ត និងសេវាកម្មតាមដានតាមអ៊ីនធើណេតស្របច្បាប់ និងមានការយល់ព្រមមិន ប៉ះពាល់ដោយអចេតនានោះទេ។ អូស្ត្រាលីបានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ អ៊ីនធើណេត ជាពិសេសដែលផ្តោតលើកុមារ។
ប្រទេសនេះបានអនុម័តច្បាប់កំណត់សម្គាល់ក្នុងខែវិច្ឆិកា ដោយដាក់កម្រិតអាយុក្រោម ១៦ ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ជាការបង្រ្កាបដ៏តឹងតែងបំផុតមួយនៅលើពិភពលោកលើគេហទំព័រពេញនិយមដូចជា Facebook, Instagram, YouTube និង X ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស ដែលប្រឈមនឹងការផាកពិន័យរហូតដល់៤៩.៥ លានដុល្លារអូស្ត្រាលី (៣២ លានដុល្លារអាមេរិក) ប្រសិនបើពួកគេមិនគោរព តាមបម្រាមរបស់ក្មេងជំទង់ បានពណ៌នាច្បាប់នេះថា “មិនច្បាស់លាស់” “បញ្ហា” និង “ប្រញាប់” ៕
