ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី ដាក់បង្ហាញអាវុធឡាស៊ែរ ទំនើបបំផុតប្រឆាំង យន្តហោះគ្មានមនុស្សបើក

RT News

រុស្ស៊ី ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ លោក Denis Manturov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី គ្រោងនឹងដាក់ពង្រាយអាវុធឡាស៊ែរ ដែលជាបច្ចេកវិទ្យាទំនើបបំផុត ប្រឆាំងយន្តហោះគ្មានមនុស្ស បើកយ៉ាង សកម្មក្នុងពេលអនាគត ដ៏ខ្លីខាងមុខនេះ ជាមួយនឹងម៉ូដែល ជាច្រើននៃផលិតកម្មរួចហើយរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Manturov បានព្យាករណ៍ថា ខ្ញុំប្រាកដថានៅពេល អនាគតដ៏ខ្លីការផលិតត្រូវបានពង្រីក ដំណោះស្រាយដោយការផ្អែក លើអាវុធឡាស៊ែរទាំងនេះ នឹងត្រូវបានប្រើយ៉ាងសកម្ម ដើម្បីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក លោក Mant urov បានបន្ថែមថា ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមមេដឹកនាំពិភពលោកទាក់ទង នឹងការស្រាវជ្រាវឡាស៊ែរ។

នៅពាក់កណ្តាលខែមិថុនា លោក Manturov បានចូលរួមការសាកល្បងអាវុធឡាស៊ែរប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន៨នេះ ចាប់ពីឧបករណ៍ចល័តតូចចង្អៀត រហូតដល់ប្រព័ន្ធថាមពលខ្ពស់នៅស្ថានី។ វីដេអូនៃការសាកល្បងចេញផ្សាយ ដោយរដ្ឋាភិបាលរុស្ស៊ីបានបង្ហាញពីប្រព័ន្ធបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទផ្សេងៗ ដោយគោលដៅដែលបានទម្លាក់ខ្លះ ហាក់ដូចជាមានស្នាមឆេះខុសៗគ្នា។

អាវុធឡាស៊ែរទាំង ៨ ត្រូវបានគេរាយការណ៍ថា បានសម្តែងគួរឲ្យពេញចិត្ត ដោយបានត្រួសត្រាយផ្លូវសម្រាប់ផលិតកម្មដ៏ធំរបស់ពួកគេ។ ខណៈប្រទេសជាច្រើនបានសាកល្បងដៃរបស់ពួកគេក្នុងការបង្កើតអាវុធឡាស៊ែរ រួមទាំងប្រព័ន្ធប្រឆាំងយន្តហោះ ការប៉ុនប៉ងភាគច្រើនបានបង្ហាញថាមិនបានជោគជ័យដោយសារតែបញ្ហាប្រតិបត្តិការ និងបច្ចេកទេស។

ក្នុងចំណោមប្រទេសដែលបានឈានមុខគេក្នុងវិស័យនេះ គឺប្រទេសចិន។ ក្នុងអំឡុងពេលព្យុហយាត្រាយោធារំលឹកខួបលើកទី ៨០នៃការបញ្ចប់សង្គ្រាមលោកលើកទី ២នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកជាច្រើនត្រូវបានបង្ហាញ៕

Most Popular

To Top