ព័ត៌មានអន្តរជាតិ

អត្រាអ្នកអត់ការងារធ្វើនៅអាល្លឺម៉ង់ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរយៈពេល ១០ឆ្នាំចុងក្រោយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តួលេខផ្លូវការដែលចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ភាពអត់ការងារធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

របាយ​ការណ៍​ការងារ​បាន​កើត​ឡើង​ខណៈ​សេដ្ឋកិច្ច​ ដែល​កំពុង​ធ្លាក់​ចុះ​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នាមកហើយ។

តួលេខបានបង្ហាញចំនួនអ្នកអត់ការងារធ្វើកើនឡើងដល់ទៅ ៣លាននាក់ក្នុងខែសីហាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥។

ការកើនឡើងពីមួយខែទៅមួយខែមានចំនួន ៤៦,០០០នាក់ ដែលធ្វើឲ្យចំនួនសរុបចំនួនកើនឡើងទៅដល់ ៣,០២លាននាក់នៅក្នុងលក្ខខណ្ឌដែលមិនមានការកែតម្រូវតាមរដូវកាល ឬប្រមាណជា៦,៤ភាគរយ នៃចំនួនប្រជាជនសរុប។

បើយោងតាមប្រធានទីភ្នាក់ងារការងារសហព័ន្ធលោក Andrea Nahles បានស្តីបន្ទោសទៅលើការតស៊ូទីផ្សារការងារលើសេដ្ឋកិច្ចខ្សោយរបស់ប្រទេសអាល្លឺម៉ង់។ សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះ ០,២ភាគរយក្នុងឆ្នាំ ២០២៤បន្ទាប់ពីបានធ្លាក់ចុះ ០,៣ភាគរយកាលពីនៅក្នុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top