ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota ប្រកាសបន្ថែម ការវិនិយោគចំនួន ៧៩២លានដុល្លារនៅឆេក ដើម្បីផលិតរថយន្តអគ្គិសនីថ្មី

xinhua

ឆេក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងបន្ថែកការ វិនិយោគចំនួនទឹកប្រាក់ ៦៨០ លានអឺរ៉ូស្មើនឹង ៧៩២ លានដុល្លារអាមេរិកលើខ្សែសង្វាក់ផលិតកម្មថ្មីនៅសាធារណរដ្ឋឆេក ដើម្បីផលិត រថយន្តអគ្គិសនី។

រដ្ឋាភិបាលឆែក និងក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ខ្សែសង្វាក់ផលិតកម្មថ្មីនេះ នឹងត្រូវបានសាងសង់ជាមួយនឹងការលើកទឹកចិត្ត ពីរដ្ឋាភិបាលរហូតដល់ ៦៤ លានអឺរ៉ូ (៧៥ លានដុល្លារ) ដើម្បីពង្រីករោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុន Toyota នៅទីក្រុង Kolin ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រភាគខាងកើតទីក្រុង Prague ។

វានឹងក្លាយជារោងចក្រ Toyota ដំបូងគេដែលផលិតរថយន្តអគ្គិសនីប្រើថ្មនៅអឺរ៉ុប។

នាយករដ្ឋមន្ត្រី Petr Fiala បាននិយាយថា ខ្សែសង្វាក់ផលិតកម្មថ្មីនេះនឹងបង្កើតការងារចំនួន ២៤៥ កន្លែងផ្សេងទៀត ក្នុងរោងចក្រដែលមានបុគ្គលិកចំនួន ៣,២០០នាក់រួចហើយ។

Toyota មិនបានបង្ហាញព័ត៌មាន លម្អិតថា តើពេលណាដែលផលិតនឹងចាប់ផ្ដើមឬម៉ូដែលនេះទេ។ ក្រុមហ៊ុនផលិតរថយន្តកំពូល របស់ពិភពលោកបច្ចុប្បន្នផលិតម៉ូដែល Aygo X និង Yaris Hybrid នៅរោងចក្រនេះ ដែលផលិតបានជាង ២២៥,០០០ គ្រឿងកាលពីឆ្នាំមុន៕

Most Popular

To Top