ព័ត៌មានអន្តរជាតិ

ប៉ូលីសទីក្រុងហូជីមិញ ចាប់ខ្លួនម្ចាស់គ្លីនិក កែសម្ផស្សគ្មានអាជ្ញាប័ណ្ណ រកប្រាក់បាន ៣៨ម៉ឺនដុល្លារ ពីការធ្វើបបូរមាត់ ជូនអតិថិជន ៥០០នាក់

VN Expresa

ទីក្រុងហូជីមិញ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅទីក្រុងហូជីមិញ បានចាប់ខ្លួនម្ចាស់គ្លីនិកកែសម្ផស្ស ដែលគ្មានអាជ្ញាប័ណ្ណ ដោយចោទប្រកាន់ថា បានទាក់ទាញអតិថិជនរាប់រយនាក់ ឲ្យទៅធ្វើបបូរមាត់ដោយខុសច្បាប់ ដោយទទួលបានប្រាក់ចំណូលជិត ១០ ពាន់លានដុង ស្មឹងនឹង៣៨ម៉ឺនដុល្លារអាមេរិក។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយកាល ពីថ្ងៃសុក្រថា អ្នកនាង Nguyen Thi Huong អាយុ ៣២ ឆ្នាំ ត្រូវបានចាប់ខ្លួនរួម ជាមួយបក្ខពួក ២ នាក់ទៀតគឺ នាង Nguyen Minh Khai និងនាង Duong Tan Long ពីបទឆបោកអតិថិជន។

ទោះបីជាខ្វះការអនុញ្ញាត ឲ្យធ្វើការវះកាត់ផ្នែកវេជ្ជសាស្រ្ដ ឬកែសម្ផស្សក៏ដោយ កន្លែងរបស់អ្នកនាង Huong “Ho.pital SW” នៅលើផ្លូវ Cao Thang ទីក្រុងហូជីមិញ ត្រូវបានគេចោទប្រកាន់ថា បានផ្សព្វផ្សាយសេវាកម្មកម្ចាត់ ជាតិខ្លាញ់ប្រកបដោយវិជ្ជាជីវៈ និងអនុវត្តនីតិវិធីលើអតិថិជនជាង ៥០០ នាក់នៅឆ្នាំនេះ។

ប៉ូលិសបាននិយាយថា នាង Khai ដែលគ្មានអាជ្ញាប័ណ្ណវះកាត់ត្រូវបានអនុញ្ញាតឲ្យធ្វើជាវេជ្ជបណ្ឌិត និងធ្វើការធ្វើបបូរមាត់។ បុគ្គលិកផ្នែកទីផ្សារ Long បានចោទប្រកាន់ថា បានបង្កើតការផ្សាយពាណិជ្ជកម្ម ក្លែងក្លាយអំពីគ្រូពេទ្យជំនាញខាងវះកាត់ និងការបោកប្រាស់ ដែលបង់ប្រាក់ ដើម្បីក្លាយជាអតិថិជន ពេញចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អាជ្ញាធរបាននិយាយថា គ្លីនីករកបានប្រាក់ចំណូលជិត ១០ ពាន់លានដុង ក្នុងប្រាក់ចំណេញខុសច្បាប់។ ពួកគេបានអំពាវនាវឲ្យជនណា ដែលទទួល បានការវះកាត់បបូរមាត់ នៅមជ្ឈមណ្ឌលនោះ មកដាក់ពាក្យបណ្ដឹង នៅការិយាល័យស៊ើប អង្កេតរបស់នគរបាលក្រុង៕

Most Popular

To Top