តូក្យូ៖ការសិក្សារបស់រដ្ឋាភិបាលផ្លូវការ បានឲ្យដឹងថា ការរួមភេទ គឺជាមុខវិជ្ជាដែលមនុស្សជាច្រើនមានការចាប់អារម្មណ៍ក្នុងកម្រិតមួយចំនួន ខណៈក្រុមទីផ្សារដែលគ្រប់គ្រងដោយម៉ាកយីហោ និងសូម្បីតែការស្ទង់មតិតាមទស្សនាវដ្តីធម្មតាគ្របដណ្តប់លើគ្រប់សមត្ថភាពផ្លូវភេទដែរ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ការសិក្សាទាំងអស់នេះបានរកឃើញថា អាកប្បកិរិយាចំពោះការរួមភេទកំពុងមានការផ្លាស់ប្តូរ និងខុសគ្នាយ៉ាងទូលំទូលាយគ្រប់ជំនាន់ ជាពិសេសក្នុងចំណោមស្ត្រី ប៉ុន្តែពាក្យសម្តីរបស់ស្ត្រីដែលពាក់ព័ន្ធមានតម្លៃដូចគ្នា។ អត្ថបទនេះត្រូវបានចងក្រងឡើងពីការឆ្លើយតបយ៉ាងច្បាស់លាស់ដោយស្ត្រីជនជាតិជប៉ុន ទាំងនៅលីវ និងរៀបការ ដែលមានអាយុចាប់ពី ១៦ ដល់ ៨៣ ឆ្នាំ។
សមាគមជប៉ុនសម្រាប់ការអប់រំផ្លូវភេទអនុវត្តការស្ទង់មតិជាតិអំពីអាកប្បកិរិយាផ្លូវភេទរបស់យុវជន (ជប៉ុន) រៀងរាល់ ៦ ឆ្នាំម្តង។ ការសិក្សាចុងក្រោយរបស់ខ្លួន បានរកឃើញថា ក្មេងស្រីនៅវិទ្យាល័យ មានកម្រិតដូចគ្នាកាលពី ៣០ ឆ្នាំមុន ទាក់ទងនឹងការចាប់អារម្មណ៍លើភាពស្និទ្ធស្នាលខាងរាងកាយ។ ក្នុងចំណោមអ្នកដែលបានរួមភេទ មានតែ ១៤,៨ ភាគរយប៉ុណ្ណោះជាចំនួនពាក់កណ្តាលនៃអត្រាដែលបានធ្វើការការស្ទង់មតិ ឆ្នាំ ២០០៥។
នាង Kira អាយុ ១៨ ឆ្នាំបាននិយាយថា ខ្ញុំចូលចិត្តមនុស្សជាមិត្ត ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នឹងការរួមភេទទេ ការរួមភេទគួរឲ្យខ្លាច។ ជំងឺកាមរោគ ការមានផ្ទៃពោះ ការត្រូវគេវាយដំ ឬបង្ខំឲ្យរួមភេទ ខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្ញុំត្រូវវិនាសដោយសារការរួមភេទនោះទេ។
យោងតាមការប៉ាន់ប្រមាណថ្នាក់ជាតិដំបូងរបស់សាកលវិទ្យាល័យតូក្យូអំពីអត្រាព្រហ្មចារីក្នុងការសិក្សារបស់ប្រទេសជប៉ុន បានឲ្យដឹងថា មនុស្សពេញវ័យជនជាតិជប៉ុនម្នាក់ក្នុងចំណោម ១០ នាក់ក្នុងវ័យ ៣០ ឆ្នាំ គឺជាស្ត្រីព្រហ្មចារី ហើយចំនួនមនុស្សមិនមានបទពិសោធន៍ផ្លូវភេទ គឺកាន់តែកើនឡើង។
នាង Yumi អាយុ ៣៣ ឆ្នាំបាននិយាយថា ខ្ញុំបដិសេធមិនរួមភេទ ហើយមានរឿងច្រើនណាស់ដែលខ្ញុំអាចធ្វើបានក្នុងជីវិតរបស់ខ្ញុំ ដោយមិនចាំបាច់ទ្រាំទ្រនឹងការគំរាមកំហែងដែលបុរសនាំមកក្នុងជីវិតរបស់ស្ត្រី៕
