ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក លោក Trump បានប្រកាសថ្កោលទោស ចំពោះការចាក់សម្លាប់ស្ត្រី ជនជាតិអ៊ុយក្រែននៅទីក្រុង Charlotte

រដ្ឋ North Carolina ៖នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ បានចុះផ្សាយកាលថ្ងៃចន្ទលើគេហទំព័រ Truth Social បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Don ald Trump បានថ្កោលទោស ចំពោះការចាក់សម្លាប់ស្ត្រី ជនជាតិអ៊ុយក្រែនអាយុ ២៣ ឆ្នាំនៅលើរថភ្លើង ទីក្រុង Char lotte រដ្ឋ North Carolina ដោយពណ៌នាឧបទ្ទវហេតុនេះថា ជាទង្វើគួរឲ្យរន្ធត់ដែលប្រព្រឹត្ត ដោយជនវង្វេងស្មារតី យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។

ជនរងគ្រោះនាង Irina Zarutskaya បានចាកចេញពីអ៊ុយក្រែន បន្ទាប់ពីជម្លោះកើនឡើងនៅឆ្នាំ ២០២២ ហើយត្រូវបានសម្លាប់នៅថ្ងៃទី ២២ ខែសីហា ខណៈនាងកំពុងជិះរថភ្លើង Lynx Blue Lineរបស់ទីក្រុង។ វីដេអូឃ្លាំមើល ដែលចេញផ្សាយដោយអាជ្ញាធរកាលពីចុងសប្តាហ៍បង្ហាញថា នាង Zarutskaya ត្រូវបានស្ទាក់ចាប់ ពីខាងក្រោយ និងចាក់ជាច្រើនដងត្រង់កដោយបុរសម្នាក់ ក្រោយមកត្រូវបានគេស្គាល់ជនល្មើសថា លោក Decarlos Brown អាយុ 34 ឆ្នាំ។

លោក Trump បានយោងវីដេអូ ទាំងក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក និងក្នុងអំឡុងពេលថ្លែង សុន្ទរកថាជាសាធារណៈនៅទីក្រុង Washington DC ដោយនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន និងដោះលែងចំនួន ១៤ ដងដោយគ្មានប្រាក់ធានា ហើយមិនគួរមានសេរីភាពនៅពេលនៃការសម្លាប់នោះទេ។

លោក Trump បានសរសេរថា «តើគាត់ជិះរថភ្លើងហើយដើរតាមផ្លូវធ្វើអី? ឧក្រិដ្ឋជនបែបនេះចាំបាច់ត្រូវចាក់សោរ»។

លោកបានបន្ថែមថា ឈាមរបស់ស្ត្រីស្លូតត្រង់នេះ អាចត្រូវបានគេមើលឃើញថា ស្រក់ចេញពីកាំបិតរបស់ឃាតករ ហើយឥឡូវនេះឈាមរបស់នាង គឺនៅលើដៃ របស់គណបក្សប្រជាធិបតេយ្យ ដែលមិនព្រមដាក់មនុស្សអាក្រក់នៅក្នុងគុក រួមទាំងអតីតអភិបាលរងដែលអាប់ឱនកិត្តិយស និងសមាជិកព្រឹទ្ធសភា Wannabe” លោក Roy Cooper ផងដែរ៕

Most Popular

To Top