វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការកំពូល របស់ប្រជាជនវៀតណាម បានចេញដីកាចោទ ប្រកាន់លើជនជាប់ចោទ ១៦ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការកេងបន្លំ និងរំលោភអំណាច នៅក្រុមហ៊ុនគ្រឿងអលង្ការ Saigon (SJC) រួមទាំងអតីតអគ្គនាយក របស់ខ្លួនផងដែរ។
ជនជាប់ចោទត្រូវប្រឈមមុខ នឹងការចោទប្រកាន់ពីបទ “កេងប្រវ័ញ្ចទ្រព្យសម្បត្តិ” និង”បំពានតួនាទី និងអំណាចក្នុងពេល បំពេញមុខងារផ្លូវការ” តាមក្រមព្រហ្មទណ្ឌ។
យោងតាមអ្នក ស៊ើបអង្កេតបានកំណត់ថា លោកស្រី Le Thuy Hang អតីតអគ្គនាយកនៃ SJC ត្រូវបានចោទ ប្រកាន់លើសំណុំរឿងទាំង ២ នេះ។ តាមរយៈគម្រោងក្លែងបន្លំជាបន្តបន្ទាប់ ក្រុមហ៊ុន Hang បានទទួលប្រាក់លើសពី ៧១ ពាន់លានដុង (២.៧ លានដុល្លារ) ដោយខុសច្បាប់ និងបណ្តាលឲ្យមានការខាតបង់ប្រាក់អស់ជាង ១០៧.៤ ពាន់លានដុងដល់ទ្រព្យសម្បត្តិរដ្ឋ និង SJC ។
នេះបើតាមដីកា បានឲ្យដឹងថា លោកស្រី Hang ត្រូវបានគេចោទប្រកាន់ថា ជាមេខ្លោងដឹកនាំមន្ត្រីក្រោម ឱវាទឲ្យបំប៉ោងអត្រាការខាតបង់ក្នុងការកែច្នៃមាស ឲ្យធនាគាររដ្ឋវៀតណាម (SBV) ដោយធ្វើការក្លែងបន្លំមាសជិត ៩៦ តម្លឹង ។ លោកស្រីក៏ត្រូវបានគេចោទប្រកាន់ថា បានបញ្ជាឲ្យទិញ និងលក់មាសក្លែងក្លាយ នៅសាខាតំបន់កណ្តាលរបស់ SJC ដើម្បីដកប្រាក់ជាង ៣.២ ពាន់លានដុង ហើយបានរៀបចំការផលិត និង លក់ដុំមាស ធ្វើចិញ្ចៀនដែលធ្វើពីម៉ាក SJC រាប់ម៉ឺនរវង់ដែលបណ្តាល ឲ្យការខាតបង់យ៉ាងធ្ងន់ធ្ងរដល់រដ្ឋ។
ការស៊ើបអង្កេតបានបង្ហាញថា ក្នុងដំណើរការគ្រប់គ្រងដុំមាស មានស្នាមប្រេះដែលចាត់ចែងដោយ SBV លោកស្រី Hang មានដុំមាសចំនួន ៦,២៥៥តម្លឹងដែលផលិតដោយក្រុមហ៊ុន SJC ជាការផលិតដោយខុសច្បាប់។ នេះបានបណ្តាលឲ្យមាន ប្រាក់ចំណេញខុសច្បាប់ជាង ៦៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ តាមរយៈការឃុបឃិត ជាមួយនាយកសាខា Hai Phong Nguyen Thi Hue ក្រុមហ៊ុន Hang ក៏បានផលិតនូវផលិតផលចិញ្ចៀន មាសខុសច្បាប់រាប់ម៉ឺនវង់ ហើយលក់ពួកគេ ដើម្បីចែករម្លែកប្រាក់ចំណេញ៕
