វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកនេសាទនៅភាគខាងត្បូងប្រទេសវៀតណាមបានប្រទះឃើញកោះដ៏ចម្លែកមួយក្នុងនោះមានថង់ចំនួន ៤ និងវ៉ាលីមួយផ្ទុកដោយកញ្ឆាស្ងួត ៨១ គីឡូក្រាមបានរសាត់ផ្ទៃសមុទ្រ នៅជិតទីក្រុងហូជីមិញចម្ងាយ ១៥ គីឡូម៉ែត្រពីច្រាំង។
លោក Vo Ngoc Sang អាយុ ៣៨ ឆ្នាំបានប្រទះឃើញវ៉ាលីសអណ្តែតស្ថិតនៅឃុំ Binh Chau នៃអតីតខេត្ត Ba Ria – Vung Tau កាលពីថ្ងៃទី ២ ខែកញ្ញា ខណៈពេលដែលកំពុងនេសាទ។ នៅខាងក្នុងមានកញ្ចប់ប្លាស្ទិចបិទជិតយ៉ាងតឹង ពោរពេញទៅដោយគ្រាប់ថ្នាំរុក្ខជាតិ។ ដោយសង្ស័យគ្រឿងញៀនបានប្រគល់ទៅប៉ុស្តិ៍ការពារព្រំដែន Binh Chau ភ្លាមៗ៕
