បរទេស៖ បុរសអាយុ ៥០ ឆ្នាំម្នាក់ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានស្លាប់តែប៉ុន្មានម៉ោងបន្ទាប់ពីការវះកាត់ “ពង្រីកលិង្គ” ដែលមានតម្លៃជាង ១៣.៣០០ ដុល្លារ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនគ្រូពេទ្យវះកាត់ ដែលពីមុនត្រូវបានកាត់ទោសពីបទមនុស្សឃាតនៅក្នុងករណីវះកាត់មួយផ្សេងទៀត។
បុរសនោះបានទៅពិនិត្យនៅគ្លីនិកកែសម្ផស្សមួយនៅផ្លូវ Jinzhou ក្នុងសង្កាត់ Zhongshan ទីក្រុងតៃប៉ិ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា សម្រាប់អ្វីដែលត្រូវបានពិពណ៌នាថា ជា “ការវះកាត់ពង្រីកលិង្គ” ។ គាត់ត្រូវបានគេចាក់ថ្នាំសន្លប់នៅម៉ោងប្រហែល ៩ ព្រឹក ហើយនីតិវិធីត្រូវបានបញ្ចប់ភ្លាមៗមុនពេលថ្ងៃត្រង់។
បុរសនោះបានសម្រាកនៅគ្លីនិកដើម្បីសង្គ្រោះ ប៉ុន្តែពេលបុគ្គលិកទៅពិនិត្យគាត់នៅម៉ោងប្រហែល ៧ យប់ គេបានរកឃើញថា គាត់មិនដកដង្ហើម និងគ្មានជីពចរ។ ទូរទស្សន៍ TVBS បានរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់ត្រូវបានហៅភ្លាមៗ ប៉ុន្តែក្រុមគ្រូពេទ្យបានប្រកាសថា គាត់បានស្លាប់នៅពេលមកដល់៕
ប្រែសម្រួលៈ ណៃ តុលា
