ព័ត៌មានអន្តរជាតិ

ប្រទេសដាណឺម៉ាក​ ចោទប្រកាន់ថា “ជាសង្រ្គាមកូនកាត់” បន្ទាប់ពីការរកឃើញយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋានរបស់ខ្លួន

Xinhua

អូស្លូ៖​ នាយករដ្ឋមន្ត្រីដាណឺម៉ាកលោក Mette Frederiksen បានឧ្យដឹងថាប្រទេសនេះកំពុងប្រឈមមុខនឹង “សង្រ្គាមកូនកាត់” បន្ទាប់ពីការមើលឃើញជាបន្តបន្ទាប់នៃយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋាន​ និងកន្លែងយោធានៅសប្តាហ៍នេះដោយហៅវាថាជាផ្នែកមួយនៃគំរូនៃការគំរាមកំហែងទូលំទូលាយនៅទូទាំងទ្វីបអឺរ៉ុប។

លោក​ Frederiksen បានប្រាប់ទូរទស្សន៍ដាណឺម៉ាក DR ថា “អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសដាណឺម៉ាកនាពេលនេះ​ គឺសង្គ្រាមកូនកាត់។ វាគឺជាផ្នែកមួយនៃគំរូដែលយើងឃើញផងដែរនៅក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត​ នេះ​ជា​ស្ថានភាព​គោលនយោបាយ​សន្តិសុខ​ថ្មី ហើយ​វា​នៅ​ឆ្ងាយ​ជាង​មុន”។

យន្តហោះគ្មានមនុស្សបើកដ៏ធំត្រូវបានគេសង្កេតឃើញកាលពីល្ងាចថ្ងៃពុធនៅលើអាកាសយានដ្ឋាន Aalborg របស់ប្រទេសដាណឺម៉ាក អាកាសយានដ្ឋាន Esbjerg អាកាសយានដ្ឋាន Sonderborg មូលដ្ឋានទ័ពអាកាស Skrydstrup និងការដំឡើងយោធានៅ Holstebro នេះបើយោងតាមមន្ត្រីប៉ូលិស និងការពារជាតិ។

កាលពីល្ងាចថ្ងៃចន្ទ អាកាសយានដ្ឋាន Kastrup នៃទីក្រុង Copenhagen បានផ្អាកប្រតិបត្តិការដោយសារតែឧប្បត្តិហេតុយន្តហោះគ្មានមនុស្សហោះហេីររយៈពេលប្រហែល ៤ម៉ោង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ២ម៉ឺននាក់។ នៅប្រទេសន័រវេសដែលនៅជិតខាង អាកាសយានដ្ឋាន Gardermoen នៃទីក្រុង Oslo ក៏ត្រូវបានបង្ខំឱ្យបិទនៅពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទបន្ទាប់ពីការឃើញយន្តហោះគ្មានមនុស្សដូចគ្នា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top