ព័ត៌មានអន្តរជាតិ

ប៉ូលីសកោះបាលីបើកការស៊ើបអង្កេតឡើងវិញលើការស្លាប់អ្នកទេសចរអូស្ត្រាលីគ្មានបេះដូងក្នុងខ្លួន

កោះបាលី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសកោះបាលីនឹងធ្វើការស៊ើបអង្កេតរបស់ពួកគេលើការស្លាប់ដោយលង់ទឹកកាលពីខែឧសភារបស់ភ្ញៀវទេសចរអូស្ត្រាលី លោក Byron Haddow នៅវីឡាមួយនៅ North Kuta បន្ទាប់ពីគ្រួសាររបស់គាត់បានរកឃើញសាកសពរបស់គាត់ ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ដោយគ្មានបេះដូង។

ក្រុមគ្រួសារបាននិយាយថា ពួកគេបានដឹងប៉ុន្មានថ្ងៃមុនពិធីបុណ្យសពថា បេះដូងត្រូវបានដកចេញដោយគ្មានការយល់ព្រម ឬការពន្យល់ច្បាស់លាស់ ដែលបណ្តាលឲ្យមានការព្រួយបារម្ភអំពីការលេងសើអាចកើតមាន។

អ្នកនាំពាក្យប៉ូលិសកោះបាលី ស្នងការជាន់ខ្ពស់ Ariasandy បាននិយាយថា អាជ្ញាធរមានគម្រោងធ្វើការជាមួយប៉ូលីសសហព័ន្ធអូស្ត្រាលី ដើម្បីសម្ភាសជនជាតិអូស្ត្រាលី ៣ នាក់ ដែលកំពុងស្នាក់នៅជាមួយលោក Haddow នៅពេលនោះ។

លោកបាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសកោះបាលីមិនទាន់មានឱកាសដើម្បីសាកសួរជនជាតិអូស្ត្រាលីទាំង ៣ នាក់នោះទេ ខណៈពួកគេបានចាកចេញពីកោះនេះភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ។

AFP បានរាយការណ៍ថា លោក Haddow អាយុ ២៣ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងទឹកនៃផ្ទះវីឡារបស់គាត់ ខណៈកំពុងសម្រាក។ សាកសពរបស់គាត់ត្រូវបានបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី ៤សប្តាហ៍ក្រោយមក សាកសពដែលការធ្វើកោសល្យវិច័យលើកទី២បានរកឃើញថា បេះដូងបានបាត់។

ស្ថានអគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅកោះបាលីបានពាំនាំការព្រួយបារម្ភរបស់ក្រុមគ្រួសារទៅកាន់មន្ត្រីមន្ទីរពេទ្យ។ ចំណែកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យដែលបានធ្វើកោសល្យវិច្ច័យដើមបានច្រានចោលការចោទប្រកាន់ថា បានធ្វើខុស។

វេជ្ជបណ្ឌិត Nola Margaret Gunawan បានប្រាប់កាសែត The Sydney Morning Herald កាលពីថ្ងៃចន្ទថា សម្រាប់គោលបំណងធ្វើកោសល្យវិច្ច័យ បេះដូងរបស់គាត់ត្រូវបានធ្វើតេស្ត ហើយត្រូវបានរក្សាទុកនៅពីក្រោយនៅពេលក្រុមគ្រួសារបានធ្វើមាតុភូមិនិវត្តន៍សាកសពមកផ្ទះ៕

Most Popular

To Top