ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្ត ស្ថិតនៅលើភាគីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក DmitryPeskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថា ការអញ្ជើញដែលបន្តដោយលោក ពូទីន ទៅកាន់លោក ដូណាល់ ត្រាំ នៅតែមាននៅលើតុ។
លោក Peskov បានបន្ថែមថា លោកពូទីន បានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោក ត្រាំ នៅទីក្រុងមូស្គូ លោកបានលេីកឡេីងថា “អ្វីគ្រប់យ៉ាងអាស្រ័យលើការសម្រេចចិត្តរបស់លោក ត្រាំ” ។
នៅក្នុងខែសីហា បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅរដ្ឋអាឡាស្កា លោក ពូទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់រវាងមេដឹកនាំទាំងពីរ នៅទីក្រុងមូស្គូ។
មេដឹកនាំអាមេរិក បានពណ៌នាសំណើនេះថាអាចធ្វើទៅបាន ទោះបីជាលោកទទួលស្គាល់ថាគាត់នឹងប្រឈមមុខនឹងការរិះគន់ចំពោះសំណើនេះក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា
