ព័ត៌មានអន្តរជាតិ

លោក Elon Musk ប្រតិកម្ម ចំពោះស្ថាបនិក Telegram ធ្វើការទាមទារជ្រៀតជ្រែក ការបោះឆ្នោតនៅប្រទេស​ម៉ុលដាវី

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk បានទាក់ទាញ ចំណាប់អារម្មណ៍ ទៅលើការចោទប្រកាន់ របស់ស្ថាបនិក Telegram លោក Pavel Durov ថា ប្រទេសបារាំងបានប៉ុនប៉ងជ្រៀតជ្រែក ក្នុងការបោះឆ្នោត ប្រធានាធិបតី ម៉ុលដាវី កាលពីឆ្នាំមុន ។

មហាសេដ្ឋីរនៅអាមេរិករូបនេះ បានចែករម្លែកការបង្ហោះបណ្តាញសង្គម X ដោយសហគ្រិនបច្ចេកវិទ្យារបស់លោកដែលអះអាងថា ចារកម្មបារាំងបានស្នើ សុំឲ្យវេទិការបស់គាត់ត្រួតពិនិត្យ បណ្តាញមួយចំនួនមុនការបោះឆ្នោតកាលពីឆ្នាំមុន។

“Wow” នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បានធ្វើអត្ថាធិប្បាយលើការបង្ហោះសារឡើងវិញរបស់ពួកគេ បន្ទាប់ពីលោក Durov បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់គាត់កាលពីថ្ងៃអាទិត្យ ខណៈជនជាតិម៉ុលដាវី កំពុងធ្វើដំណើរទៅកាន់ការបោះឆ្នោតម្តងទៀត ដើម្បីចូលរួមក្នុងការបោះឆ្នោតសភា។

សេចក្តីថ្លែងការណ៍របស់គាត់ ស្ថាបនិក Telegram បានអះអាងថា ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់បានមករកគាត់កាលពីឆ្នាំមុន ដោយស្វែងរកជំនួយរបស់គាត់ ក្នុងការត្រួតពិនិត្យបណ្តាញមួយចំនួនមុន ពេលបោះឆ្នោត ជាថ្នូរនឹងគ្នា គាត់បានផ្តល់ជូនពាណិជ្ជករដែលមានសញ្ជាតិបារាំង ជំនួយខ្លះក្នុងសំណុំរឿងព្រហ្មទណ្ឌដែលកំពុងរង់ចាំគាត់នៅប្រទេសបារាំង ។

នេះបើយោងតាមលោក Durov បាននិយាយថា ទោះបីជាបណ្តាញមួយចំនួនដែលដាក់ទង់ដោយអ្នកស៊ើបការណ៍បានបំពានច្បាប់របស់បណ្តាញសង្គម Telegram និងត្រូវបានដកចេញក៏ដោយ បណ្តាញផ្សេងទៀតគឺស្របច្បាប់ ប៉ុន្តែបានបង្ហាញពីទស្សនៈដែលមិនពេញនិយមជាមួយអាជ្ញាធរបារាំង និងម៉ុលដាវី។

សហគ្រិនបច្ចេកវិទ្យារូបនេះ ក៏បានហៅសកម្មភាពរបស់ចារកម្មបារាំងថា “មិនអាចទទួលយកបាន” ដោយលើកហេតុផលថា ការផ្តល់ជូនរបស់ពួកគេ គឺជាការជ្រៀតជ្រែកចូលទៅក្នុងដំណើរការតុលាការ និងការកេងប្រវ័ញ្ចលើស្ថានភាពផ្លូវច្បាប់ របស់ពួកគេផ្ទាល់នៅប្រទេសបារាំង។

លោក Durov ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានប៉ារីសកាលខែសីហា ឆ្នាំ ២០២៤ ហើយត្រូវបានចោទប្រកាន់ ពីបទសមគំនិត ក្នុងឧក្រិដ្ឋកម្ម ដែលភ្ជាប់ទៅ នឹងអ្នកប្រើប្រាស់ Telegram រួមទាំងភាពជ្រុលនិយម និង ការរំលោភបំពានលើកុមារ ។ នៅទីបំផុតលោកត្រូវបានដោះលែង ដោយបង់ប្រាក់ធានាចំនួន ៥ លានអឺរ៉ូ (៥.៤ លានដុល្លារ) និងដាក់ឲ្យស្ថិតនៅក្រោមការ ត្រួតពិនិត្យរបស់តុលាការ៕

Most Popular

To Top