ព័ត៌មានអន្តរជាតិ

អ្នកប្រើប្រាស់ iPhone 17 ៖ Apple Intelligence មិនដំណើរការ Genmoji និង Image Playground ឡើយ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា កាលពីថ្មីៗនេះ Apple បានបង្ហាញ iPhone 17 ជាមួយនឹង iPhone Air កាលពីដើមខែនេះ ប៉ុន្តែប៉ុន្មានសប្តាហ៍ បន្ទាប់ពីការចេញលក់ អតិថិជនជាច្រើន ដែលបានទិញ iPhones ចុងក្រោយ បាននិយាយតៗគ្នាថា Apple Intelligence មួយចំនួនមិនដំណើរ ការសម្រាប់ពួកគេ។

នៅពេលដែលបញ្ហាមិនរីករាលដាលនោះ វាហាក់បីដូចជាកំហុសរបស់ Apple Intelligence កំពុងប៉ះពាល់ដល់ម៉ូដែលទាំង៤ រួមទាំង iPhone Air របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ផងដែរ។

ការមិនដំណើរនេះបណ្តាល ឲ្យមានការខកចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ ដោយសារតែកំហុសកំពុង រារាំងពួកគេពីការ ប្រើប្រាស់មុខងារ AI ដែលពួកគេចូលចិត្ត ដូចជាការផ្តល់យោបល់ដ៏ឆ្លាតវៃ ការយល់ដឹងអំពីបរិបទ និង អ្វីៗជាច្រើនទៀត ដោយប្រព័ន្ធផ្តល់ការជំរុញម្តងហើយម្តងទៀត ដោយសុំឲ្យពួកគេទាញ យកវាម្តងទៀត។

ក្នុងករណីដែលអ្នកឆ្ងល់ វេទិកា Apple មានការរិះគន់ជាច្រើន ដែលអ្នកប្រើប្រាស់ត្អូញត្អែរថា ពួកគេមិនអាចប្រើ Genmoji និង Image Playground ៕

Most Popular

To Top