ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសម្នាក់ពីបទ សម្លាប់មិត្តស្រីលាក់សាកសពក្នុងទូរទឹកកក រយៈពេលមួយឆ្នាំនៅកូរ៉េខាងត្បូង

VN Express

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសម្នាក់មានអាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទសម្លាប់មិត្តស្រីរបស់លោកដែលកំពុងរស់នៅ និងលាក់សាកសពរបស់នាងក្នុងទូទឹកកកគីមឈីអស់រយៈពេលជិតមួយឆ្នាំ។

ចៅក្រមនៅសាខា Gunsan នៃតុលាការស្រុក Jeonju បានចេញដីកាចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃអង្គារ ដោយលើកឡើងពីលទ្ធភាពដែលលោកអាចរត់គេចខ្លួន ឬបំផ្លាញភស្តុតាង។

នេះបើយោងតាមសារព័ត៌មាន Korea Times ដកស្រង់សម្តីយោងតាមប៉ូលីស បានឲ្យដឹថា ជនសង្ស័យបានច្របាច់ ក មិត្តស្រីរបស់លោកមានអាយុ ៤០ ឆ្នាំ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ក្នុងផ្ទះល្វែងមួយនៅទីក្រុង Gunsan ខេត្ត Jeolla ខាងជើងប្រទេសកូរ៉េខាងត្បូង។

បន្ទាប់មក លោកបានដាក់សាកសពរបស់នាងក្នុងទូទឹកកកគីមឈីដែលបានទិញថ្មី ត្រូវបានរចនាឡើងជាពិសេសសម្រាប់រក្សាទុកគីមឈី និងបន្លែផ្សេងទៀត។ ដើម្បីបិទបាំងអំពើឃាតកម្មនេះ ជនសង្ស័យបានបន្តបង់ថ្លៃជួលជនរងគ្រោះ និងបានប្រើទូរស័ព្ទផ្ញើសារទៅក្រុមគ្រួសារ ដោយបន្លំថា នាងនៅមានជីវិត។

នៅពេលក្រុមគ្រួសារបានសាកសួរពីមូលហេតុដែលពួកគេមិនអាចនិយាយជាមួយនាងដោយផ្ទាល់ គាត់បានប្រាប់ពួកគេថា នាងរវល់។ ករណីនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីប្អូនស្រីរបស់ជនរងគ្រោះ បានដាក់របាយការណ៍អ្នកបាត់ខ្លួនកាលពីចុងខែមុន ដោយបញ្ជាក់ថា នាងទើបតែបានទទួលសារពីប្អូនស្រីជិតមួយឆ្នាំហើយ មិនអាចនិយាយជាមួយនាងតាមទូរសព្ទបាន។

យោងតាមកាសែត Korea Times បានបន្តថា ប៉ូលីសបានទូរសព្ទទៅជនរងគ្រោះ ប៉ុន្តែមិនមានការឆ្លើយតបទេ បន្ទាប់មកពួកគេបានស្នើសុំការបញ្ជាក់ទល់មុខគ្នា។ ក្រោមការគាបសង្កត់ ជនសង្ស័យបានបង្ខំមិត្តស្រីបច្ចុប្បន្នរបស់ខ្លួនឲ្យក្លែងបន្លំនារីរងគ្រោះ ហើយលើកទូរស័ព្ទ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កិច្ចសហប្រតិបត្តិការទៀតផង។ ដោយសង្ស័យមានរឿងខុសប្រក្រតី នារីជាសង្សារបច្ចុប្បន្នបានសាកសួរជនសង្ស័យក៏បានឮជននេះសារភាពពីបទល្មើស។

បន្ទាប់មកនាងបានជូនដំណឹងដល់បងស្រីរបស់នាងដែលបានរាយការណ៍ទៅប៉ូលិសនៅថ្ងៃទី ២៩ ខែកញ្ញា។ ប្រហែល២០នាទីក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដល់ផ្ទះ ហើយរកឃើញសពជនរងគ្រោះក្នុងទូរទឹកកក។ សាកសពមានសភាពទ្រុឌទ្រោម ដោយគ្រាន់តែស្លៀកខោក្នុងរុំក្នុងថង់ ហើយកកគ្មានសញ្ញានៃការរលួយឡើយ៕

Most Popular

To Top