អង់គ្លេស៖ រដ្ឋមន្ត្រីថាមពលចក្រភពអង់គ្លេស លោក Ed Miliband បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk ពីការគំរាមកំហែងដ៏ធំដល់ចក្រភពអង់គ្លេស ដោយអះអាងថា មហាសេដ្ឋីរូបនេះ គាំទ្រកងកម្លាំងជាតិនិយម ដែលស្វែងរកការបំផ្លាញប្រទេសហើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។
ថ្លែងក្នុងសន្និសិទគណបក្សការងារកាលពីថ្ងៃពុធ អតីតមេដឹកនាំគណបក្សនេះបានភ្ជាប់លោក Musk ទៅនឹងលោក Nigel Farage ដែលគណបក្ស Reform UK បានទទួលការចាប់អារម្មណ៍ក្នុងការបោះឆ្នោតក្នុងស្រុកខែឧសភា ដោយសហគ្រិនដែលមានមូលដ្ឋាននៅអាមេរិកបានសម្តែងការគាំទ្រដល់គណបក្សនេះ ប៉ុន្តែបានជំរុញឲ្យ Farage ចុះចេញពីតំណែង។
យោងតាម Miliband បាននិយាយថា លោក Farage ជាផ្នែកសំខាន់នៃបណ្តាញសកលដែលចង់បំផ្លាញទំនាក់ទំនងដែលចងសហគមន៍របស់យើង និងរបៀបរស់នៅរបស់យើង ។ លោកបានបន្ថែមថា ខ្ញុំអាចសង្ខេបការគំរាមកំហែងសម្រាប់អ្នកជាពីរពាក្យ៖ Elon Musk។
លោក Miliband បានចោទប្រកាន់ថា លោក Musk បានញុះញង់ឲ្យមានអំពើហឹង្សានៅតាមផ្លូវរបស់យើង ហើយអំពាវនាវឲ្យមានការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់យើង និងធ្វើឲ្យមានព័ត៌មានមិនពិតតាមរយៈបណ្តាញសង្គម X ជាវេទិកាមីក្រូប្លុកដែលមហាសេដ្ឋីបានទិញនៅឆ្នាំ ២០២២៕
