ព័ត៌មានអន្តរជាតិ

ទិន្នន័យធំៗរបស់រដ្ឋាភិបាលអង់គ្លេស ត្រូវបានលេចធ្លាយលើបណ្តាញងងឹតបង្កើនឲ្យមានការភ័យខ្លាច អំពីការគំរាមកំហែងដល់សន្តិសុខជាតិ

អង់គ្លេស៖ នេះបើយោងតាមការរាយការណ៍របស់ The Independent កាលពីថ្ងៃអង្គារដោយដកស្រង់របាយការណ៍មួយថា ការបំពានដ៏ធំផ្នែកសន្តិសុខតាមអ៊ីនធើណេតរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានលាតត្រដាងពាក្យសម្ងាត់រាប់រយ និងបង្កឲ្យមានការភ័យខ្លាចនៃភាពងាយរងគ្រោះកាន់តែជ្រៅ ខណៈអ្នកវិភាគសន្តិសុខតាមអ៊ីនធើណេតបានព្រមានថា ការលេចធ្លាយអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នេះបើយោងតាមរបាយការណ៍របស់ NordStellar បានឲ្យដឹងថា អាសយដ្ឋានអ៊ីម៉ែលជាង ៧០០ អ៊ីម៉ែល និងពាក្យសម្ងាត់ដែលត្រូវគ្នាពីដែនរដ្ឋាភិបាលចំនួន ៩ បានបង្ហាញខ្លួននៅលើបណ្តាញងងឹតកាលពីឆ្នាំមុន ជាវេទិកាគ្រប់គ្រងការប៉ះពាល់នឹងការគំរាមកំហែងដែលតាមដានគេហទំព័រងងឹត។

ក្រសួងយុត្តិធម៌ នាយកដ្ឋានការងារ និងសោធននិវត្តន៍ និងក្រសួងការពារជាតិ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងចំណោមនាយកដ្ឋានដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ បន្ថែមពីលើនេះ ការប៉ុនប៉ងចំនួន ៩ ដាច់ដោយឡែកពីគ្នាដើម្បីលក់ឯកសារដែលបានចាត់ថ្នាក់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធា និងអង្គការណាតូរបស់ចក្រភពអង់គ្លេសត្រូវបានចុះបញ្ជី។

Home Office និងការិយាល័យបរទេស Commonwealth and Development Office នាយកដ្ឋានដឹកជញ្ជូន សភាចក្រភពអង់គ្លេស នាយកដ្ឋានសុខភាព និងការថែទាំសង្គម និង HM Revenue and Customs ត្រូវបានគេរាយការណ៍ថា មានការលេចធ្លាយព័ត៌មានលម្អិតអំពីការចូលនៅក្នុងឆ្នាំមុន។

នេះបើយោងតាមប្រធានផលិតផលនៅ NordStellar, Vakaris Noreika ត្រូវបានដកស្រង់ដោយកាសែតថា ការលេចធ្លាយអាចផ្តល់ឲ្យពួក Hacker ចូលទៅកាន់ប្រព័ន្ធរសើបដូចជាកំណត់ត្រាប៉ូលីស បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានទិន្នន័យដែលមានព័ត៌មានឯកជនរបស់ប្រជាពលរដ្ឋ និង។ អ្នកជំនាញបានជំរុញឲ្យចាត់វិធានការជាបន្ទាន់ដើម្បីបិទគម្លាតសុវត្ថិភាពអ៊ីនធឺណិតយ៉ាងធ្ងន់ធ្ងរ៕

Most Popular

To Top