អាមេរិក ៖ នេះបើយោងតាមសារព័ត៌មាន Bloomberg News បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តី អ្នកដឹងអំពីបញ្ហានេះថា លោក Ke Yang របស់ក្រុមហ៊ុន Apple ដែលជានាយកប្រតិបត្តិថ្មីផ្នែ ដឹកនាំកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍការស្វែង រកតាមអ៊ីនធើណេត ដែលជំរុញដោយ AI ដូច ChatGPT កំពុងចុះចេញពីតំណែង ដើម្បីចូលរួមជាមួយក្រុមហ៊ុន Meta ហើយយោងតាមការចេញ ផ្សាយពីគេហទំព័រ Indian Express
របាយការណ៍បាននិយាយថា កាលពីប៉ុន្មានសប្តាហ៍មុន លោក Yang ត្រូវបានតែងតាំងជាប្រធានក្រុមមួយហៅថា Answers, Knowledge and Information ឬ AKI ជាចំណុចកណ្តាលនៃការផ្លាស់ប្តូរ Siri voice assistant ដែលគ្រោងធ្វើនៅខែមីនា។
ក្រុមហ៊ុនមេ បណ្តាញសង្គម Facebook និង Instagram Meta បានបង្កើនសង្គ្រាម ទេពកោសល្យរបស់ Silicon Valley តាមរយៈការជួលដ៏ខ្លាំងក្លាក្នុងគោលបំណង ប្រកួតប្រជែងជាមួយគូប្រជែង៕
