ព័ត៌មានអន្តរជាតិ

សកម្មភាពរួមភេទរបស់ភ្ញៀវទេសចរបរទេស ធ្វើឲ្យនៅក្រុងប៉ាតាយ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ក្រុងប៉ាតាយ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វីដេអូឃ្លីបមួយដែលកំពុងចែកចាយនៅលើបណ្តាញសង្គមថៃបង្ហាញពីគូស្នេហ៍បរទេសមួយគូកំពុងធ្វើសកម្មភាពផ្លូវភេទនៅលើយ៉រខុនដូប្រណីតមួយនៅលើផ្លូវ Pattaya Second Road ក្នុងទីក្រុងឆ្នេរប៉ាតាយ៉ា ប្រទេសថៃបង្កឲ្យអ្នកដំណើរឆ្លងកាត់ទីក្រុងដ៏មមាញឹកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នេះបើយោងតាមកាសែត Bangkok Post បានប្រាប់ថា លោក Phonthakon Phongpakdee អាយុ ៣១ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បាននិយាយថា លោកបានឃើញប្តីប្រពន្ធនេះនៅម៉ោងប្រហែល ២ រសៀលកាលពីថ្ងៃអង្គារ ខណៈកំពុងរង់ចាំអតិថិជននៅទូទាំងខុនដូ ។ លោកបញ្ជាក់ថា លោក និងមនុស្សជាច្រើនទៀតទាំងថៃ និងបរទេសអាចមើលឃើញច្បាស់ថាគូស្នេហ៍មួយគូនេះកំពុងធ្វើអ្វីនៅយ៉រខាងក្រៅនៅរសៀលថ្ងៃនោះ។

Khaosod បានរាយការណ៍ថា សកម្មភាពរួមភេទនេះបង្កភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញ។ មនុស្សបានងាកមើល និងថតវីដេអូ ប៉ុន្តែគូស្នេហ៍មួយគូនេះហាក់ដូចជាមិនខ្វល់ខ្វាយទាំងស្រុងពីអ្នកមើលនោះទេ

លោក Phonthakon បានអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេត និងចេញការព្រមានចំពោះទង្វើបែបនេះ ដើម្បីការពារឧបទ្ទវហេតុនៅថ្ងៃអនាគត។ លោកបានប្រាប់ Khaosod ថា ទីក្រុងឆ្នេរប៉ាតាយ៉ា ជាគោលដៅទេសចរណ៍អន្តរជាតិ ប៉ុន្តែយើងមិនចង់ឲ្យអ្នកទេសចរមួយចំនួនយល់ច្រឡំថាពួកគេអាចធ្វើអ្វីដែលពួកគេចង់បាននៅទីនេះ៕

Most Popular

To Top