ព័ត៌មានអន្តរជាតិ

កាហ្វេមួយពែងមានតម្លៃរហូតដល់ ៦៨០ ដុល្លារអាមេរិកនៅទីក្រុងឌូបៃ បានក្លាយជាកាហ្វេថ្លៃជាងគេលើពិភពលោក

នៅទីក្រុងឌូបៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា  កាហ្វេមួយពែងលក់ក្នុងតម្លៃ ៦៨០ដុល្លារអាមេរិកនៅហាងកាហ្វេ Roasters Specialty Coffee House ក្នុងទីក្រុងឌូបៃ ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថា ជាកាហ្វេដែលមមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកយើងនេះ។

នេះបើយោងតាមគេហទំព័ររបស់ហាងកាហ្វេថា វាជាកាហ្វេចម្រោះ V60 ផលិតដោយដៃ ដោយប្រើគ្រាប់កាហ្វេដ៏កម្រ និងផ្តាច់មុខបំផុតមួយនៅលើពិភពលោក គឺប្រភេទគ្រាប់កាហ្វេដ៏កម្រ Geisha ត្រូវបានគេស្គាល់ថា សម្រាប់រសជាតិដ៏ពិសេសរបស់វា និងការផ្តល់ជូនមានកំណត់។

គ្រាប់កាហ្វេដ៏កម្រ Geisha មកពីកសិដ្ឋាន Hacienda La Esmeralda នៅប្រទេសប៉ាណាម៉ា។ ពូជនេះមានដើមកំណើតនៅប្រទេសអេត្យូពី ប៉ុន្តែឥឡូវនេះត្រូវបានដាំដុះតំបន់ដីភ្នំភ្លើងនៃជ្រលងភ្នំ Boquete ក្នុងរយៈកម្ពស់ពី ១,២០០ទៅ ១,៨០០ ម៉ែត្រ។

Gulf News បានរាយការណ៍ថា លោក Konstantin Harbuz សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Roasters បាននិយាយថា ពានរង្វាន់នេះអបអរសាទរការលះបង់របស់ក្រុមរបស់យើង និងឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះកំពុងរីកចម្រើនរបស់ទីក្រុងឌូបៃ ជាទិសដៅសម្រាប់បទពិសោធន៍កាហ្វេពិសេស។

ម៉ាកយីហោដែលមានដើមកំណើតនៅទីក្រុងឌូបៃ ហើយឥឡូវនេះមានសាខាចំនួន ១១ នៅទូទាំង UAE ត្រូវបានគេស្គាល់ក្នុងចំណោមអ្នកចូលចិត្តកាហ្វេ ដោយសារការផ្តោតលើគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ និងបច្ចេកទេសផលិតដោយអ្នកជំនាញ៕

Most Popular

To Top