ព័ត៌មានអន្តរជាតិ

ចិន ចោទប្រកាន់អាមេរិក ពីការវាយប្រហារ តាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលពេលវេលាជាតិរបស់ខ្លួន

ប៉េកាំង៖ ប្រទេសចិន បានចោទប្រកាន់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ពីបទវាយប្រហារ តាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលពេលវេលាជាតិរបស់ខ្លួន (national time center) បន្ទាប់ពីការស៊ើបអង្កេតដោយថា ការខូចខាតសម្ភារៈពាក់ព័ន្ធអាចរំខាន ដល់ទំនាក់ទំនងបណ្តាញ ប្រព័ន្ធហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ថាមពល។

ក្រសួងសន្តិសុខរដ្ឋបានចោទប្រកាន់ នៅក្នុងការបង្ហោះ WeChat ថាទីភ្នាក់ងារសហរដ្ឋអាមេរិក បានកេងប្រវ័ញ្ចភាពងាយរងគ្រោះ នៅក្នុងសេវាកម្មផ្ញើសាររបស់ម៉ាកទូរស័ព្ទបរទេស ដើម្បីលួចព័ត៌មានរសើបពីឧបករណ៍ របស់បុគ្គលិកមជ្ឈមណ្ឌលសេវាកម្មពេលវេលាជាតិក្នុងឆ្នាំ ២០២២ ប៉ុន្ដែមិនបានបញ្ជាក់ម៉ាកនោះទេ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកក៏បានប្រើប្រាស់ “អាវុធវាយប្រហារ តាមអ៊ីនធឺណិតពិសេស” ចំនួន ៤២ ប្រភេទ ដើម្បីកំណត់គោលដៅប្រព័ន្ធបណ្តាញផ្ទៃក្នុង ជាច្រើនរបស់មជ្ឈមណ្ឌល និងប៉ុនប៉ងជ្រៀតចូលប្រព័ន្ធកំណត់ពេលវេលាដ៏សំខាន់មួយនៅចន្លោះឆ្នាំ ២០២៣ និង ២០២៤ ។

ប្រភពបានឲ្យដឹងថាមជ្ឈមណ្ឌល ពេលវេលាគឺទទួលខុសត្រូវក្នុងការបង្កើត និងចែកចាយពេលវេលាស្តង់ដាររបស់ប្រទេសចិន បន្ថែមពីលើការផ្តល់សេវាកំណត់ ពេលវេលាដល់ឧស្សាហកម្មដូចជាទំនាក់ទំនង ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន និងការពារជាតិ។ វាបានផ្តល់ការណែនាំដល់មជ្ឈមណ្ឌល ដើម្បីលុបបំបាត់ហានិភ័យ។

ប្រភពបានបន្ដថា “សហរដ្ឋអាមេរិក កំពុងចោទប្រកាន់អ្នកផ្សេងទៀតពីអ្វីដែលខ្លួនធ្វើដោយ hyping ម្តងហើយម្តងទៀតការអះអាង អំពីការគំរាមកំហែង តាមអ៊ីនធឺណិតរបស់ចិន”។ រដ្ឋាភិបាលលោកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានចោទប្រកាន់ថាពួក Hacker ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលចិន បានកំណត់គោលដៅទៅលើមន្ត្រី អ្នកកាសែត សាជីវកម្ម និងអ្នកដទៃ។ សេចក្តីថ្លែងការណ៍របស់ក្រសួង អាចជំរុញភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top