ទីក្រុងហូជីមិញ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ បានចោទប្រកាន់អ្នកកាន់ឥវ៉ាន់ របស់អាកាសចរណ៍ថា បានលួច ៥០ លានដុង ស្មើនឹង ១,៨៩៨ ដុល្លារអាមេរិកពីវ៉ាលី ត្រួតពិនិត្យរបស់អ្នកដំណើរ នៅលើជើងហោះហើរ ពីអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ ទៅកាន់ Noi Bai ។
អាជ្ញាធរ បាននិយាយថា ប៉ូលិសក្រុងហាណូយ បានកំណត់អត្តសញ្ញាណជន សង្ស័យឈ្មោះ Tran Anh Phuong Vu អាយុ ២៦ ឆ្នាំជាបុគ្គលិកនៃសេវាកម្មឥវ៉ាន់ របស់អាកាសចរណ៍មួយ ។ គាត់បានឆ្លៀត ឱកាសពីសន្តិសុខពេលកំពុងកាន់ឥវ៉ាន់នៅ Tan Son Nhat កាលពីថ្ងៃទី ១៧ ខែកញ្ញា ហើយបានប្រើឧបករណ៍ តាមកាបូបឆែកឆេររបស់អ្នកដំណើរម្នាក់ ដកលុយចេញ។
ក្រោយពេលចុះចតនៅ Noi Bai ហើយរកឃើញលុយបាត់ អ្នកដំណើរបានរាយការណ៍ពីការលួចទៅប៉ូលិស ព្រលានយន្តហោះ។ ការស៊ើបអង្កេតនៅ Noi Bai ក្រោយមកបានកំណត់អត្តសញ្ញាណលោក Vu ជាជនសង្ស័យ ហើយលុយ ដែលលួចត្រូវបានដកហូតមកវិញ នៅក្នុងកម្មសិទ្ធរបស់គាត់៕
