រុស្ស៊ី៖ យោងតាមសេចក្តី ថ្លែងការណ៍មួយបានឲ្យដឹងថា មន្ត្រីគយរុស្ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិ Domodedovo ទីក្រុងមូស្គូរឹបអូសបានត្បូងមរកត ត្បូងទទឹម និងត្បូងកណ្តៀង ដែលមានតម្លៃប្រហែល ១៨ ម៉ឺនដុល្លារ សកម្មភាពនេះហាក់ដូចជាមិនពាក់ព័ន្ធ នឹងការរត់ពន្ធត្បូងចូលទៅ ក្នុងប្រទេសនៅថ្ងៃតែមួយ។
សេវាគយសហព័ន្ធ បាននិយាយកាលពីថ្ងៃពុធថា ជនសង្ស័យទាំង ២ នាក់ ជាជនជាតិបរទេស មកដល់ពីបណ្តាប្រទេសអាស៊ី តាមរយៈអេមីរ៉ាតអារ៉ាប់រួមក្នុងជើងហោះហើរ ដាច់ដោយឡែកបានបរាជ័យ ក្នុងការប្រកាសទំនិញ មានតម្លៃខ្ពស់របស់ពួកគេដល់មន្ត្រីគយ។
អ្នកធ្វើដំណើរទីមួយបាន ទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីមន្រ្តីបានកត់សម្គាល់ឃើញថង់បិទជិតមានសារធាតុ ក្រែម លាក់របស់សង្ស័យចំនួនបួនតូច។ ពេលត្រួតពិនិត្យកញ្ចប់នោះ ត្រូវបានរកឃើញថា មានត្បូងមរកតចំនួន៤ ក្នុងអំឡុងពេលស្វែងរកបន្ថែមទៀត បុរសនេះបានស្ម័គ្រចិត្តផលិតត្បូង មានតម្លៃចំនួន ៧ បន្ថែមទៀតជាកម្មសិទ្ធិរបស់គាត់។
នេះបើយោងតាមរបាយ ការណ៍គយថា ជនជាប់ចោទទី ២ ដែលរត់ពន្ធ ត្រូវបានបញ្ឈប់ បន្ទាប់ពីភ្នាក់ងារសន្តិសុខ បានរកឃើញត្បូងពណ៌ ផ្កាឈូកដ៏ធំមួយលាក់ ទុកនៅក្នុងវ៉ាលីដែលគាត់ដាក់តាមខ្លួន។ សរុបមក មន្ត្រីគយរឹបអូសបានត្បូងមរកត ត្បូងទទឹម និងត្បូងកណ្តៀង មានតម្លៃសរុបប្រមាណជាង ១៨០,០០០ ដុល្លារអាមេរិក។
ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលទាំង ២ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយប្រឈមមុខនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំក្រោមច្បាប់ប្រឆាំងការរត់ពន្ធរបស់រុស្ស៊ី ដោយបញ្ចេញរូបថត នៃត្បូងដែលរឹបអូសទុកជាភស្តុតាង៕
