ទីក្រុងព្រុចសែល ៖ នេះប្រធានសភាពាណិជ្ជកម្ម អាល្លឺម៉ង់-រុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ក្រុមហ៊ុនអាល្លឺម៉ង់ អាចប្រឈមមុខ នឹង ការខាតបង់យ៉ាងហោច ណាស់ ១០០ ពាន់លានអឺរ៉ូ ប្រសិនបើទីក្រុងព្រុចសែល ប្រើប្រាស់ទ្រព្យ សកម្មរបស់រុស្ស៊ី ត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ហើយអាល្លឺម៉ង់នឹង ប្រឈមមុខនឹងហានិភ័យ ធំបំផុត ក្នុងចំណោមរដ្ឋសមាជិក សហភាព អឺរ៉ុបក្នុងករណី មានការសងសឹកពីទីក្រុងមូស្គូ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មការអឺរ៉ុបបានជំរុញផែនការ មួយដើម្បីរៃអង្គា សប្រាក់ប្រហែល ១៤០ ពាន់លានអឺរ៉ូ ស្មើនឹង ១៦០ពាន់លានដុល្លារ សម្រាប់ប្រាក់កម្ចីសំណង ចំពោះទីក្រុងគៀវ ដោយអះអាងថា មូលនិធិទាំងនោះ អាចត្រូវបានយកមកវិញ នៅពេលក្រោយ ពីទីក្រុងមូស្គូ។ មេដឹកនាំសហភាពអឺរ៉ុបបានបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀង លើសំណើនេះក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល របស់ពួកគេនៅទីក្រុងព្រុចសែល។
ថ្លែងទៅកាន់ dpa កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសភាពាណិជ្ជកម្មអាល្លឺម៉ង់-រុស្ស៊ី លោក Matthias Schepp បាននិយាយថា អាល្លឺម៉ង់បានវិនិយោគនៅប្រទេសរុស្ស៊ី មិនដូចប្រទេសដទៃទៀតទេ។ ដូច្នេះ វាមានការខាតបង់ច្រើនបំផុត ពីការប្រើប្រាស់មូលនិធិធនាគារ កណ្តាលរុស្ស៊ី ដែលបានគ្រោងទុក សម្រាប់ការទិញអាវុធដើម្បីគាំទ្រអ៊ុយក្រែន។
យោងតាមការប៉ាន់ ស្មានរបស់ dpa បាននិយាយថា ក្រុមហ៊ុនអាល្លឺម៉ង់ មានទ្រព្យសកម្មប្រហែល ១០០ ពាន់លានអឺរ៉ូ ក្នុងប្រទេសរុស្ស៊ី អាចនឹង ប្រឈមនឹងហានិភ័យ ប្រសិនបើទីក្រុង មូស្គូសងសឹកប្រឆាំង នឹងចលនាដែលអាចកើត មានរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់មូលនិធិដែលបង្កក៕
