ចិន៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Insta360 ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បង្កើតឡើងដោយមហាសេដ្ឋីចិន លោក Liu Jingkang បានប្រារព្ធទិវាអ្នកសរសេរកម្មវិធីដោយផ្តល់រង្វាន់ ដល់បុគ្គលិកចំនួន ២១ នាក់ជាមួយនឹងគ្រាប់ចុច “keycaps” ធ្វើពីមាសសុទ្ធ។
យោងតាម Sina បាននិយាយថា គ្រាប់ចុចដ៏មានតម្លៃ រួមទាំង C, V, Ctrl, Shift, Enter និង Space ត្រូវបានផលិតពីមាសសុទ្ធ ចំណែកគ្រាប់ចុច Space ដែលមានទម្ងន់ ៣៥ ក្រាម មានតម្លៃប្រហែល ៤០,០០០ យន់ស្មើនឹង ៥,៦៣៤ ដុល្លារអាមេរិក។
នេះគឺជាឆ្នាំទី ៤ ជាប់ៗគ្នា ដែលក្រុមហ៊ុនបានផ្តល់រង្វាន់ជាក់ស្តែងទាំងនេះ នៅថ្ងៃអ្នកសរសេរកម្មវិធីនៅថ្ងៃទី ២៤ ខែតុលា ដោយមានគ្រាប់ចុចចំនួន ៥៥ ត្រូវបានចែកចាយដល់បុគ្គលិកឆ្នើម។ តម្លៃកើនឡើងនៃលោហៈដ៏ មានតម្លៃបានធ្វើឲ្យតម្លៃនៃរង្វាន់កើនឡើងជិត បីដងចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីនេះ។
អ្នកនាំពាក្យរបស់ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Insta360 ដែលល្បីល្បាញដោយសារកាមេរ៉ា ២៦០ ដឺក្រេអាចកាន់ដោយដៃ មានបុគ្គលិកជាង ១,០០០ នាក់មានអាយុជាមធ្យម ២៨ ឆ្នាំ។ ប្រហែល ៥៨ ភាគរយនៃកម្លាំងពលកម្មធ្វើការ នៅនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍។ វិស្វករ R&D ត្រូវបានចាត់ទុកថាជា “កម្លាំងស្នូល” នៃការច្នៃប្រឌិតបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដោយផ្តល់អាទិភាពដល់ពួកគេសម្រាប់កម្មវិធីរង្វាន់មាស។
អ្នកនាំពាក្យរូបនេះបានបន្តថា ក្តារចុចគឺជាឧបករណ៍ស្នូលសម្រាប់វិស្វករ។ គ្រាប់ចុចពណ៌មាសគឺ ជាមធ្យោបាយរបស់យើងក្នុង ការបង្ហាញការដឹងគុណ។ ការចុចគ្រាប់ចុចនីមួយៗ ប្រែក្លាយថ្មទៅជាមាស បន្ទាត់កូដនីមួយៗមានតម្លៃស្មើ នឹងទម្ងន់របស់វាជាមាស៕
