ព័ត៌មានអន្តរជាតិ

ប៉ូលិសអន្តរជាតិចាប់ខ្លួន បុរសជនជាតិ កៀហ្ស៊ីស៊ីស្ថានម្នាក់ បន្ទាប់លាក់ខ្លួន ជាច្រើនឆ្នាំនៅទីក្រុង ឆ្នេរសមុទ្រវៀតណាម

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បាននិរទេសបុរសជនជាតិ កៀហ្ស៊ីស៊ីស្ថានអាយុ ៤៧ ឆ្នាំម្នាក់ ដែលប៉ូលីសអន្តរជាតិ តាមចាប់ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីអាជ្ញាធរវៀតណាម បានតាមដានលោកកំពុងរស់នៅ ក្នុងទីក្រុងឆ្នេរសមុទ្រ Nha Trang ប្រទេសវៀតណាម ។

យោងតាមប៉ូលីសខេត្ត Khanh Hoa បាននិយាយថា លោក Omokeev Ulukbek ត្រូវបានប៉ូលីសអន្តរជាតិ ចេញក្តីជូនដំណឹង ក្រហមកាលឆ្នាំ ២០២១ ពីបទជាប់ពាក់ព័ន្ធ ក្នុងគម្រោងជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ទៅកាន់ប្រទេសអាល្លឺម៉ង់ ជាមួយនឹង សមិទ្ធផលជាច្រើន។

បុរសជនជាតិកៀហ្ស៊ីស៊ីស្ថានបានចូលប្រទេស វៀតណាមកាលពីដើមឆ្នាំនេះ ដោយធ្វើពុតជាអ្នកទេសចរ បន្ទាប់ពីបានប្រើលិខិតឆ្លងដែន ច្រើនសន្លឹក ដើម្បីលាក់អត្តសញ្ញាណរបស់លោក ខណៈពេលធ្វើដំណើរឆ្លង កាត់ប្រទេសផ្សេងៗ។

កាលពីខែមិថុនា មន្ត្រីប៉ូលីសនៅ Nha Trang បានកំណត់អត្តសញ្ញាណ លោកដែលរស់នៅក្នុងអាផាតមិនមួយនៅសង្កាត់ Bac Nha Trang ហើយបានរកឃើញថា ទិដ្ឋាការរបស់លោកត្រូវបានទទួលដោយសេចក្តីប្រកាសមិនពិត។

អាជ្ញាធរបានពិន័យលោក Ulukbek ចំពោះការរំលោភបំពានរដ្ឋបាល និង បានចេញដីកាបណ្តេញចេញ។ លោកត្រូវបានបញ្ជូនចេញ ពីប្រទេស វៀតណាមជាផ្លូវការនៅថ្ងៃទី ៣០ ខែតុលា៕

Most Popular

To Top