វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិវៀតណាម Truong Ngoc Anh ដែលជាតារាសម្តែងមួយរូបមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្យៈ ត្រូវបានចាប់ខ្លួនពីបទកិបកេងមាសរាប់ពាន់តម្លឹង រួមជាមួយនឹងប្រាក់សុទ្ធពីក្រុមហ៊ុនចាស់របស់នាង។
តារាសម្តែង វ៍យ ៤៩ ឆ្នាំរូបនេះត្រូវបានប៉ូលីសទីក្រុងហូជីមិញឃាត់ខ្លួនកាលពីថ្ងៃសុក្រ ពីបទរំលោភលើទំនុកចិត្តលើទ្រព្យសម្បត្តិសមស្រប។ ក្រុមហ៊ុន Dragon Real Property ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ និងគ្រប់គ្រងដោយ នាង Truong Ngoc Anh ។ នាងបានអញ្ជើញវិនិយោគិនអៀរឡង់ម្នាក់ ត្រូវបានគេស្គាល់ថា ជា លោក Pham ឲ្យចូលរួមវិភាគទានចំនួន ៩,១ លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យ ២ ក្នុងទីក្រុងហូជីមិញ ហើយលោក Pham បានផ្ទេរប្រាក់ជិត ៤,៥ លានដុល្លារ។
នេះបើយោងតាមកិច្ចសន្យាលក់ដីបានចុះហត្ថលេខាកាលឆ្នាំ២០០៨ បានប្រាប់ថា គម្រោងមួយក្នុងចំណោមគម្រោងទាំងនោះ មានឈ្មោះថា Indochine ក្នុងអតីតស្រុកលេខ៣ ត្រូវបានគេសន្មត់ថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dragon Real Property ដែលមានតម្លៃមាសចំនួន ១២,៩១៧ តម្លឹងស្មើនឹង ៤៨៥ គីឡូក្រាម។
ប៉ុន្តែអ្នកស៊ើបអង្កេតបានរកឃើញថា មុនពេលចុះហត្ថលេខា នាង Anh និងបុគ្គលម្នាក់ទៀត ត្រូវបានគេស្គាល់ថា Nguyen បានចុះហត្ថលេខាលើកិច្ចសន្យាមួយផ្សេងទៀត ដើម្បីទិញដីសម្រាប់គម្រោងនេះដោយផ្ទាល់ពីគ្រួសារចំនួន៤ ក្នុងតម្លៃ ៧,១៩៧ តម្លឹងដែលទាបជាង ៤៤ ភាគរយនៃអ្វីដែលក្រុមហ៊ុនត្រូវបង់។
អ្នកស៊ើបអង្កេតបានកំណត់ថា នាង Anh បានបង់ប្រាក់ឲ្យគ្រួសារទាំង ៤ ចំនួន ៣,000 តម្លឹង ប៉ុន្តែបានកត់ត្រាក្នុងសៀវភៅរបស់ក្រុមហ៊ុននូវការចំណាយចំនួន ៤,៤៥៨តម្លឹង ដែលរំលោភលើកិច្ចព្រមព្រៀងវិនិយោគ បង្ហាញសញ្ញានៃការក្លែងបន្លំ និងបំប៉ោងតម្លៃគម្រោងដើម្បីក្លែងបន្លំភាពខុសគ្នា។
ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញថា នាង Anh ក៏បានរំលោភអំណាចរបស់ខ្លួនក្នុងការដកប្រាក់ពីគណនីក្រុមហ៊ុនដោយបំពាន ដឹកនាំការបង្កើតកំណត់ត្រាទិនានុប្បវត្តិមិនពិត និងបង្ខូចរបាយការណ៍ហិរញ្ញវត្ថុដើម្បីបិទបាំងការកិបកេងប្រាក់៕
