បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវ បានទទួលប្រព័ន្ធការពារ ដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក បន្ថែមពីប្រទេសអាល្លឺម៉ង់។
អ៊ុយក្រែន បាននិងកំពុងដាក់សម្ពាធលើក្រុមអ្នកគាំទ្រ លោកខាងលិចសម្រាប់ទទួលយកបន្ថែមអាវុធរយៈចម្ងាយឆ្ងាយ រួមមានទាំងមីស៊ីល Tomahawk និងប្រព័ន្ធ Patriot ។ កាសែត New York Times ក៏បានរាយការណ៍ដែរ កាលពីខែឧសភាថា ទោះបីជាប្រទេសនេះមានប្រព័ន្ធ Patriot ចំនួនប្រាំបីក៏ដោយ ប៉ុន្តែមានតែប្រាំមួយប៉ុណ្ណោះដែលដំណើរការ ។
នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យលោក Zelensky បានថ្លែងអំណរគុណចំពោះអធិការបតីអាល្លឺម៉ង់ Friedrich Merz ។ គាត់បានសរសេរថា កិច្ចព្រមព្រៀងរបស់យើងត្រូវបានបំពេញហើយ។ Patroit ពេលនេះមានវត្តមានកាន់តែច្រើនឥឡូវនេះនៅក្នុងអ៊ុយក្រែន ហើយត្រូវបានដាក់ឱ្យដំណើរការ ។
ខណៈពេលដែលប្រធានាធិបតីអាមេរិក Donald Trump បានបដិសេធមិនផ្គត់ផ្គង់អ៊ុយក្រែន ជាមួយមីស៊ីល Tomahawks គាត់បានអនុញ្ញាតឱ្យប្រទេសណាតូ ទិញអាវុធអាមេរិកជំនួសទីក្រុងគៀវ។
ទោះបីជាយ់ាងណាក្តីជាការឆ្លើយតទីក្រុងម៉ូស្គូបានរក្សាថា គ្មានជំនួយបរទេសណាមួយនឹងផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិក្នុងការបំពេញចិត្តរបស់អ៊ុយក្រែនឡើយ៕
ប្រែសម្រួល៖ស៊ុនលី
													
																							