អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិម៉ារ៉ុកម្នាក់ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ១៨ ខែពីបទប្លន់នាឡិកា Rolex តម្លៃ ៣៨,០០០ ផោនស្មើនឹង ៥០,០០០ ដុល្លារអាមេរិកពីអ្នកទេសចរ ហុងកុងម្នាក់ នៅចក្រភពអង់គ្លេស ។
នេះបើយោងតាមការចុះផ្សាយរបស់ Telegraph បានចេញផ្សាយថា លោក Aylan Snouci អាយុ ២២ ឆ្នាំ បានសារភាពពីបទប្លន់មួយករណី នៅតុលាការ Southwark Crown ក្នុងសប្តាហ៍នេះ ។
នេះបើយោងតាមការចុះផ្សាយ របស់ Daily Mail បានប្រាប់ឲ្យដឹងថា លោក Snouci បានមកដល់ចក្រភពអង់គ្លេស ដោយខុសច្បាប់កាលពីខែកុម្ភៈ។ កាលពីខែមេសា លោកបានដើរតាមលោក Woosang Hwang ឆ្លងកាត់ Market Mews ក្នុង Mayfair មុនពេលចាប់គាត់ពីក្រោយ ហើយឆក់នាឡិកាម៉ាកល្បី ចេញពីកដៃរបស់គាត់ ។
ជនរងគ្រោះបានបន្សល់ ទុកស្នាមរបួស និងស្នាមជាំ ប៉ុន្តែលោក Snouci ត្រូវបានចាប់ខ្លួនយ៉ាងឆាប់រហ័ស ហើយនាឡិកានោះត្រូវ បានយកមកវិញ ៕
