ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សត្រូវបានប្រទះឃើញអង្គុយ និងផឹកស្រាក្នុងភោជនីយដ្ឋាននានាទូទាំងប្រទេសថៃ ក្រៅម៉ោងដែលត្រូវបានអនុញ្ញាតគឺម៉ោង ១១ ព្រឹកដល់ ២ រសៀល និង ៥ ល្ងាចដល់អធ្រាត្រ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត (៣០០ ដុល្លារអាមេរិក) ក្រោមបទប្បញ្ញត្តិថ្មីមួយនឹងចូលជាធរមាននៅថ្ងៃទី ៨ ខែវិច្ឆិកា។
នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បាននិយាយាថា យោងតាមច្បាប់ថ្មី អតិថិជនត្រូវបានបម្រើស្រាបៀរមួយដបនៅម៉ោង ១:៥៩ រសៀល ប៉ុន្តែបន្តផឹកស្រានៅក្នុងបរិវេណរហូតដល់ម៉ោង ២:០៥ រសៀល នឹងបំពាន និងត្រូវពិន័យជាប្រាក់.
ចំណែកនេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation Thailand ថា បទប្បញ្ញត្តិថ្មីនេះបានទាក់ទាញការរិះគន់ពីទាំងអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានព្រមានអ្នកធ្វើដំណើរដែលមកទស្សនាប្រទេសថៃឲ្យប្រុងប្រយ័ត្ន។
អ្នកទេសចរបរទេសបានបង្ហោះសារលើបណ្តាញសង្គមជាមួយនឹងការរិះគន់ចំពោះច្បាប់នេះ ដោយហៅវាថា “មិនសមហេតុផល និងរឹតត្បិត” ហើយអ្នកខ្លះបាននិយាយថា ពួកគេនឹងជៀសវាងប្រទេសថៃ ដើម្បីជំនួសកន្លែងគោលដៅក្នុងតំបន់ដែលមានច្បាប់គ្រឿងស្រវឹងធូរស្រាលជាងមុន។
ការហាមឃាត់ការលក់គ្រឿងស្រវឹងដែលមានជាយូរមកហើយរបស់ប្រទេសថៃ ជាធម្មតាមានរយៈពេលពីម៉ោង ២ រសៀលដល់ម៉ោង ៥ ល្ងាចនៅតាមហាងលក់រាយ និងផ្សារទំនើបភាគច្រើន ត្រូវបានអនុវត្តអស់រយៈពេលជាង ៥ ទសវត្សរ៍មកហើយ៕
