ទីក្រុងហ្សឺណែវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ត្បូងពេជ្រពណ៌ខៀវ Mellon ដែលជាពណ៌ខៀវភ្លឺចែងចាំងទំហំ ៩.51 ការ៉ាត់ ដោយពីមុនជាកម្មសិទ្ធិ របស់អ្នកប្រមូលវត្ថុសិល្បៈអាមេរិក Bunny Mellon ត្រូវបានលក់បានតម្លៃ ២៥.៦ លានដុល្លារអាមេរិកក្នុងការដេញថ្លៃ ។
ពេជ្រនេះត្រូវបានលក់ដោយអ្នករៀបចំការ ដេញថ្លៃ Christie’s នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការលក់គ្រឿងអលង្ការ ដ៏អស្ចារ្យរបស់ខ្លួនក្នុងទីក្រុងស្វីស ។ ត្បូងនេះត្រូវបានលក់តម្លៃ ២០,៥២៥,០០០ ហ្វ្រង់ស្វីស (២៥.៦ លានដុល្លារអាមេរិក) នៅសណ្ឋាគារ Hotel des Bergues ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃចន្លោះពី ១៦ ទៅ ២៤ លានហ្វ្រង់។
លោក Rahul Kadakia បាននិយាយថា តម្លៃនេះគឺជាភស្តុតាងនៃចំណង់ចំណូលចិត្ត របស់ឥស្សរជនក្នុងចំណោមអ្នកប្រមូល សម្រាប់ត្បូងដ៏អស្ចារ្យ និងមានរឿងរ៉ាវ ។ ត្បូងនេះស្ថិតនៅលើចិញ្ចៀនរាងដូចពស់ ធ្លាប់ជារបស់ Rachel Lambert Mellon ត្រូវគេស្គាល់ច្បាស់ថាជា Bunny Mellon ដែលជាអ្នកថែសួន អ្នកសប្បុរសជន និងជាអ្នកប្រមូលវត្ថុសិល្បៈជនជាតិអាមេរិក ។
លោក Max Fawcett ប្រធានផ្នែកគ្រឿងអលង្ការនៅ Christie’s ទីក្រុងហ្សឺណែវ បានមានប្រសាសន៍ថា ត្បូងពេជ្រពណ៌ខៀវ Mellon គឺជាត្បូងដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ លើសពីនេះទៅទៀត វាក៏បានក្លាយជានិមិត្តរូប នៃរបៀបរស់នៅនៃសម័យកាលអតីតកាល ហើយត្បូងពេជ្រពណ៌ខៀវ ប្រភេទនេះអាចធ្វើទៅបានតែជាមួយនឹងទ្រព្យសម្បត្តិ នៃយុគសម័យមាសប៉ុណ្ណោះ៕
