ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ បានរឹបអូសទ្រព្យសម្បត្តិ ចំនួន ៣០៩ លានដុល្លារ ក្នុងករណីកិបកេងលុយ នៅវត្តព្រះបាតណាំភូ ក្នុងប្រទេសថៃ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) បានរឹបអូសដីធ្លី យានយន្ត និងទ្រព្យសម្បត្តិផ្សេងទៀត ដែលមានតម្លៃជាង ១០ ពាន់លានបាត (៣០៩ លានដុល្លារអាមេរិក) ក្នុងការស៊ើបអង្កេតអំពើពុករលួយយ៉ាង ទូលំទូលាយទាក់ទង នឹងវត្តព្រះបាតណាំភូ ក្នុងខេត្តលពបុរី ប្រទេសថៃ ។

នេះបើយោងតាមការចុះផ្សាយ របស់កាសែត Bangkok Post បាននិយាយថា ការបង្ក្រាបនេះដែលមានឈ្មោះកូដថា “ប្រតិបត្តិការបញ្ចប់” គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ស្ថាប័នច្រើនដើម្បីស្វែងរកមកវិញនូវអំណោយ ត្រូវបានចោទប្រកាន់ថា បានកិបកេងអស់រយៈពេលជាច្រើនឆ្នាំ។ ការស៊ើបអង្កេតបានចាប់ផ្តើម កាលខែមេសា បន្ទាប់ពីមានពាក្យបណ្តឹងអំពីអំណោយដែលត្រូវបានទទួលនៅវត្ត។

នេះបើយោងតាមការចុះផ្សាយរបស់ Thai Nation ដកស្រង់អាជ្ញាធរនិយាយថា ដោយធ្វើការជាមួយគណៈកម្មការប្រឆាំង អំពើពុករលួយជាតិរបស់ប្រទេសថៃ គណៈកម្មការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញដីចំនួន ២.២៥៨ រ៉ៃ (៣៦១ ហិកតា) លើប័ណ្ណកម្មសិទ្ធិចំនួន ៤១១ យានយន្តចំនួន ៦០ គ្រឿង និងដីរាប់ពាន់រ៉ៃទៀតដែលកាន់កាប់ក្រោមវិញ្ញាបនបត្រប្រើប្រាស់ដីធ្លី។ ទ្រព្យសម្បត្តិសរុបមានទំហំប្រហែល ៧.២០០ រ៉ៃ (១.១៥២ ហិកតា) និងមានតម្លៃជាង ១០ ពាន់លានបាត ។

ការស៊ើបអង្កេតបានចាប់ផ្តើមបន្ទាប់ពីអ្នក ជំនាញផ្នែកឧក្រិដ្ឋកម្ម Trynh Phoraksa បានជូនដំណឹងដល់មន្ត្រីអំពីការចោទប្រកាន់ប្រឆាំងនឹង “Mor Bee” ជាអ្នកមានឥទ្ធិពលខាងជំនឿ Seksan Supseubsakul ត្រូវបានចោទប្រកាន់ពីបទស្នើសុំ អំណោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងនាមព្រះរាជវិសុទ្ធិប្រាចានាត (ព្រះអាឡុងកុត) អតីតព្រះចៅអធិការវត្តព្រះបាទណាំភូ ។

ចន្លោះឆ្នាំ ២០១៩ និង ២០២៥ ប្រាក់ជាង ៣០០ លានបាតត្រូវបានរៃអង្គាស បានតាមរយៈគណនីធនាគារ Kasikorn ដែលមានបំណងសម្រាប់ការថែ ទាំជំងឺអេដស៍ និងការងារសប្បុរសធម៌ផ្សេងទៀតនៅវត្ត ។ ជំនួសឲ្យការផ្តល់ហិរញ្ញប្បទាន ដល់ប្រតិបត្តិការវត្ត អ្នកស៊ើបអង្កេតនិយាយថា ប្រាក់ទាំងនោះត្រូវបានបង្វែរទៅប្រើប្រាស់ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងប្រាក់កម្ចីឯកជន និងការទិញទ្រព្យសម្បត្តិ ដែលបានចុះបញ្ជី ក្រោមឈ្មោះអ្នកដទៃ ៕

Most Popular

To Top