សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និស្សិតសាកលវិទ្យាល័យបច្ចេក វិទ្យាណានយ៉ាង (NTU) អាយុ ២២ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកបានដើរអាក្រាតកាយ ក្នុងបរិវេណសាលា ក្រោយពីវីដេអូដើរអាក្រាតកាយ របស់លោកត្រូវចែកចាយ នៅលើបណ្តាញសង្គម ។
នេះបើយោងតាមរបាយការណ៍របស់ Mothership បាននិយាយថា វីដេអូមួយដែលចែកចាយ នៅលើបណ្តាញសង្គមបង្ហាញ ពីបុរសនោះកំពុងដើរតាមចិញ្ចើមផ្លូវមួយក្បែរផ្លូវមួយ ដោយមានចំណងជើង ដែលអះអាងថាវាត្រូវបានថតនៅ NTU ។
ប៉ូលីសបាននិយាយថា ពួកគេបានទទួលការហៅទូរសព្ទសុំជំនួយ នៅម៉ោងប្រហែល ១០:១៥ ព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា ទល់មុខ 110 Nanyang Crescent ជិតមជ្ឈមណ្ឌលកីឡា និងកម្សាន្តរបស់សាកលវិទ្យាល័យ ។
នេះបើយោងតាមរបាយការណ៍របស់ The Straits Times ថា ពួកគេបាននិយាយថា បុរសអាយុ ២២ ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្ហាញខ្លួនអាក្រាតកាយ នៅកន្លែងសាធារណៈ។ មិនមានរបាយការណ៍អំពីរបួសទេ ដោយកត់សម្គាល់ថា ការស៊ើបអង្កេតកំពុងបន្ត ។
អ្នកនាំពាក្យរបស់ NTU បាននិយាយថា សន្តិសុខបរិវេណសាលាបាន រកឃើញនិស្សិតរូបនេះភ្លាមៗ បន្ទាប់ពីលោកត្រូវបានគេប្រទះឃើញ ក្នុងតំបន់សាធារណៈក្រៅផ្ទះមួយ ហើយបានប្រគល់គាត់ទៅឲ្យប៉ូលីស ។ ចាប់តាំងពីពេលនោះមក សាកលវិទ្យាល័យបានទាក់ទងទៅគាត់ ក៏ដូចជានិស្សិតរងផលប៉ះពាល់ ដោយឧប្បត្តិហេតុនេះ ហើយបានសង្កត់ធ្ងន់ថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការរក្សា បរិយាកាសបរិវេណសាលា ដែលមានសុវត្ថិភាព និងគោរព ៕
