ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក ត្រៀមខ្លួនស្វាគមន៍សីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ពី ២ ដល់៤  អង្សាសេសប្តាហ៍នេះ

ទីក្រុងបាងកក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងបាងកក និងខេត្តកណ្តាលក្បែរៗរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងត្រជាក់ខ្លាំងនៅសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ២ដល់ ៤ អង្សាសេរវាងថ្ងៃទី ១៧ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានប្រកាសថា ប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងពីប្រទេសចិនកំពុងរុញចូលទៅក្នុងប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា សមុទ្រខាងកើត។ ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងនាំមកនូវព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំងនៅដើមដំបូងនៃរយៈពេលនេះ។

យោងតាម TMD បាននិយាយថា ស្ថានភាពមិនស្ថិតស្ថេរនឹងចាប់ផ្តើមនៅភាគឦសាន ដែលប៉ះពាល់ដល់ខេត្តដូចជា Ubon Ratchathani, Si Sa Ket និង Nakhon Ratchasima មុនពេលរីករាលដាលដល់តំបន់ផ្សេងទៀត។ បន្ទាប់ពីភ្លៀងធ្លាក់ សីតុណ្ហភាពនឹងធ្លាក់ចុះ។ ភាគឦសានត្រូវបានគេរំពឹងថានឹងឃើញការធ្លាក់ចុះខ្លាំងបំផុតពី ៤-៧អង្សាសេ ខណៈតំបន់ភាគខាងជើង និងកណ្តាល រួមទាំងទីក្រុងបាងកក នឹងត្រជាក់ពី ២-៤ អង្សាសេ។

សម្រាប់រាជធានីប្រទេសថៃ ទីភ្នាក់ងារអាកាសធាតុសហរដ្ឋអាមេរិក (TMD) ព្យាករណ៍ថា សីតុណ្ហភាពអប្បបរមានឹងមានចន្លោះពី ២០-២២អង្សាសេ និងអតិបរមាប្រហែល ៣០-៣២អង្សាសេ។

AccuWeather ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្តល់ការព្យាករណ៍ស្រដៀងគ្នានេះ ដោយព្យាករណ៍ថាសីតុណ្ហភាពខ្ពស់បំផុតនៅទីក្រុងបាងកកនឹងមានចន្លោះពី ២៧-២៩អង្សាសេ ដោយសីតុណ្ហភាពទាបបំផុតនឹងមានចន្លោះពី ២១-២២អង្សាសេ ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា៕

Most Popular

To Top