បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍របស់ហ្វាំងឡង់ Nokia កាលពីថ្ងៃពុធបានបង្ហាញ យុទ្ធសាស្ត្រជំរុញ ដោយបញ្ញាសិប្បនិម្មិត (AI) ដែលជាគោលដៅ ប្រាក់ចំណេញ រយៈពេលវែងថ្មី ។
ក្រុមហ៊ុន Nokia មានគោលបំណងបង្កើនប្រាក់ចំណេញ ប្រតិបត្តិការប្រៀបធៀបប្រចាំ ឆ្នាំដល់ចន្លោះ ២,៧ ពាន់លានអឺរ៉ូ ទៅ៣,២ពាន់លានអឺរ៉ូនៅឆ្នាំ២០២៨ពោល គឺកើនឡើងពី២ពាន់លានអឺរ៉ូ ដែលបានបង្កើតនៅចន្លោះត្រីមាសទី៤ឆ្នាំ២០២៤ និងត្រីមាសទីបីនៃឆ្នាំ២០២៥ ។
ក្រុមហ៊ុនបាននិយាយថា យុទ្ធសាស្រ្តថ្មី របស់ខ្លួនផ្តោតលើការបង្កើនល្បឿន កំណើននៅក្នុងសេវាកម្ម AI និង cloud និងការជំរុញឧស្សាហកម្មឆ្ពោះ ទៅរកបណ្តាញ AI-native និង 6G ។
ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Nokia នឹងរៀបចំឡើងវិញ នៅថ្ងៃទី១ខែមករា ឆ្នាំ២០២៦ជាផ្នែកប្រតិបត្តិការ សំខាន់ពីរគឺហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទ។
ក្រុមហ៊ុនក៏នឹងបង្កើត Nokia Defence ដែលជាអង្គភាព incubation បម្រើជាមជ្ឈមណ្ឌលកណ្តាល សម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងពាណិជ្ជកម្មនៃដំណោះស្រាយការតភ្ជាប់ ដែលផ្តោតលើការការពារ ។ ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួនមើលឃើញពីការកើនឡើង នៃតម្រូវការសម្រាប់ប្រព័ន្ធ ការពារជាតិ និងបច្ចេកវិទ្យាទូរស័ព្ទចល័ត៕
ប្រែសម្រួល៖ស៊ុនលី
