ព័ត៌មានអន្តរជាតិ

លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” ស្នើសុំឲ្យរដ្ឋាភិបាល បំបែកកីឡា ចេញពីនយោបាយ

ទីក្រុងព្រុចសែល ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យរដ្ឋាភិបាលរក្សាកីឡា ជាកន្លែងអព្យាក្រឹតខាងនយោបាយ ដោយសង្កត់ធ្ងន់ថា អត្តពលិកដែលមានសិទ្ធិគ្រប់រូប ត្រូវតែអាចប្រកួតប្រជែង ដោយគ្មានការរើសអើងឡើយ។

ថ្លែងនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ ប្រធាន IOC លោកស្រី Kirsty Coventry បានអំពាវនាវដល់ប្រទេសម្ចាស់ផ្ទះ និងអ្នករៀបចំកីឡាឲ្យធានាការ ចូលប្រើប្រាស់សម្រាប់ទាំងអស់គ្នា ដោយកំណត់កីឡាជា “បង្គោលនៃក្តីសង្ឃឹម” និង “មូលដ្ឋានអព្យាក្រឹត”។

សេចក្តីថ្លែងការណ៍របស់លោកស្រីធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តថ្មីៗរបស់ IOC ក្នុងការពង្រីកទណ្ឌកម្មដែលមានស្រាប់ ដោយអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុសបានពិនិត្យរួចចូលរួម ប្រកួតប្រជែងជាលក្ខណៈបុគ្គលក្រោម ទង់អព្យាក្រឹតនៅក្នុងព្រឹត្តិការណ៍ កីឡារដូវរងាខាងមុខនេះនៅប្រទេសអ៊ីតាលី។ អត្តពលិកមកពីប្រទេសទាំង ២ ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាភ្លាមៗ បន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ ២០២២។

លោកស្រី បានបន្ថែមថា នេះគឺ ជាខ្លឹមសារនៃអូឡាំពិក៖ អត្តពលិក ក្រុម និងមន្ត្រីដែលមានសិទ្ធិគ្រប់រូប ត្រូវតែអាចចូលរួមដោយ គ្មានការរើសអើង ឬការជ្រៀតជ្រែកខាងនយោបាយ។ IOC បានចេញផ្សាយអត្ថបទ នៃអ្វីដែលខ្លួនពិពណ៌នាថាជា “សុន្ទរកថាសំខាន់” នៅលើគេហទំព័រផ្លូវការរបស់ខ្លួន៕

Most Popular

To Top