ព័ត៌មានអន្តរជាតិ

ប្រទេសហូឡង់​ បានដកថយពីការរឹបអូស មជ្ឈមណ្ឌលផលិតបន្ទះឈីប Nexperia របស់ប្រទេសចិន

ហូឡង់ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហូឡង់ លោក Vincent Karremans បានប្រកាសថា រដ្ឋាភិបាលហូឡង់បានប្រគល់ ការគ្រប់គ្រងក្រុមហ៊ុន ផលិតបន្ទះឈីប Nexperia ដែលជារបស់ប្រទេសចិនវិញ បន្ទាប់ពីមានកិច្ចប្រជុំប្រកប ដោយស្ថាបនាជាមួយ អាជ្ញាធរទីក្រុងប៉េកាំង យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ហូឡង់បានអំពាវនាវឲ្យមានច្បាប់គ្រា អាសន្នសម័យសង្គ្រាមត្រជាក់ ដល់ក្រុមហ៊ុនក្នុងប្រទេសចំនួន ១៦ កាលពីខែមុន ដោយលើកឡើងពីចំណុចខ្វះខាតអភិបាល កិច្ចធ្ងន់ធ្ងរ និងការភ័យខ្លាចថា សមត្ថភាពផលិតបន្ទះឈីបសំខាន់ៗ អាចនឹងត្រូវបានផ្លាស់ប្តូរចេញពីសហភាពអឺរ៉ុប។ ចលនានេះបានបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុងប៉េកាំង បានសងសឹកដោយការរឹតត្បិត ការនាំចេញរបស់ Nexperia ពីប្រទេសចិន ដែលប្រហែលពាក់កណ្តាល នៃទិន្នផលរបស់ក្រុមហ៊ុន។ ការរឹតត្បិតនេះ បានរាលដាលពាសពេញវិស័យរថយន្ត ដោយបង្ខំឲ្យមានការកាត់ បន្ថយផលិតកម្មនៅរោងចក្រជាច្រើននៅអឺរ៉ុប។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ លោក Karremans បានបន្តថា លោកកំពុងផ្អាកការគ្រប់គ្រងត្រួតពិនិត្យក្រុមហ៊ុន Nexperia ជា ការបង្ហាញសុច្ឆន្ទៈ បន្ទាប់ពីការចរចា ប្រកបដោយផលិតភាពជាមួយទីក្រុងប៉េកាំង ដោយកត់សម្គាល់ថា អាជ្ញាធរចិនបានចាត់វិធានការ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ បន្ទះឈីបស្ថិរភាពដល់អឺរ៉ុប។

លោក Karremans បានថ្លែងថា ដោយសារតែការវិវឌ្ឍថ្មីៗ ខ្ញុំចាត់ទុកថាវាជាពេលវេលាត្រឹមត្រូវ ក្នុងការចាត់វិធានការស្ថាបនាដោយផ្អាកការបញ្ជា ទិញរបស់ខ្ញុំក្រោមច្បាប់ ស្តីពីភាពអាចរកបាននៃទំនិញទាក់ទងនឹង Nexperia។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការចរចារវាងទីក្រុងឡាអេ និងទីក្រុងប៉េកាំងនឹងបន្ត។

ការទិញយកក្រុមហ៊ុនរបស់ហូឡង់នេះ បានកើតឡើងចំពេលមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង ឡើងរវាងសហភាពអឺរ៉ុប និងចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានប៉ះទង្គិចគ្នាជុំវិញអ្វី ដែលទីក្រុងព្រុចសែលនិយាយថា ជាការលក់ចោលទំនិញ ឧស្សាហកម្មសំខាន់ៗរបស់ទីក្រុងប៉េកាំង រួមមានយានយន្តអគ្គិសនី អាគុយ និងបន្ទះសូឡា និងការចោទប្រកាន់ថាការផលិត លើសកម្រិតដែលគាំទ្រ ដោយរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតនៅអឺរ៉ុប។ ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបានចោទប្រកាន់សហភាពអឺរ៉ុប ពីបទការពារនិយម៕

Most Popular

To Top