សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរី បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសសិង្ហបុរីបានរឹបអូសស្នែងរមាសខុសច្បាប់ និងផ្នែកសត្វ ដែលលាក់ទុកក្នុងទំនិញ តាមផ្លូវអាកាសដោយបាន ធ្វើដំណើរឆ្ពោះទៅប្រទេសឡាវ ដែលជារឹបអូសច្រើនបំផុត នៃប្រភេទសត្វរមាស រហូតដល់ ២០ ដុំ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
នេះបើតាមការបញ្ជាក់ របស់ក្រុមប្រឹក្សាភិបាលឧទ្យានជាតិសិង្ហបុរី និងអ្នកដឹកជញ្ជូនទំនិញតាមផ្លូវអាកាស SATS បាននិយាយថា ពួកគរបានក្លែងបន្លំជាគ្រឿងសង្ហារិម ដោយលាក់ទុកនេះត្រូវបានរកឃើញ ១០ ថ្ងៃមុន បន្ទាប់ពីអ្នកដឹកជញ្ជូនទំនិញម្នាក់ បានរកឃើញក្លិនខ្លាំង ចេញពីកញ្ចប់មួយ ។
មន្ត្រីច្បាប់សិង្ហបុរីត្រូវបានជូនដំណឹង ហើយបានរកឃើញស្នែងរមាសចំនួន ២០ ដុំដែលមានទម្ងន់ ៣៥.៧ គីឡូក្រាមរួមជាមួយនឹងផ្នែកសត្វប្រហែល ១៥០ គីឡូក្រាមផ្សេងទៀតតម្លៃសរុបនៃការរឹបអូសនេះត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៨៧០,០០០ ដុល្លារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នេះគឺជាការរឹបអូសស្នែងរមាស ដ៏ធំបំផុតក្នុងប្រទេសសិង្ហបុរីរហូតមកដល់បច្ចុប្បន្ន។ ស្នែងទាំង ២០ ត្រូវបានកំណត់ថា ជារបស់រមាសពណ៌ សអាហ្វ្រិកខាងត្បូង ហើយអាជ្ញាធរកំពុងស៊ើបអង្កេត ប្រភពដើមនៃផ្នែកសត្វផ្សេងទៀត។ រមាសត្រូវបានការពារក្រោមអនុសញ្ញាការពារសត្វព្រៃ CITES ហើយការជួញដូរស្នែងរបស់ពួកវាជាអន្តរជាតិត្រូវបានហាមឃាត់។
អាជ្ញាធរសិង្ហបុរីបាននិយាយថា ស្នែងទាំងនេះនឹងត្រូវបំផ្លាញចោល ឥឡូវនេះតាមគោលការណ៍ណែនាំរបស់ CITES។ ស្នែងរមាសត្រូវបានចាត់ទុកថា ជានិមិត្តសញ្ញាឋានៈ និងជឿថាមានលក្ខណៈសម្បត្តិឱសថក្នុងតំបន់មួយចំនួននៃអាស៊ី។ ពួកវាក៏ត្រូវបានឆ្លាក់ជាគ្រឿងអលង្ការ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផងដែរ រួមទាំងសិតសក់ ប៊ូតុង និងខ្សែក្រវាត់។
ការរឹបអូសស្នែងរមាសដ៏ធំបំផុតពីមុននៅប្រទេសសិង្ហបុរី កាលខែតុលា ឆ្នាំ២០២២ នៅពេលទំនិញហាមឃាត់ចំនួន ៣៤.៧ គីឡូក្រាមត្រូវបានរកឃើញ ក្នុងកាបូបរបស់បុរសអាហ្វ្រិកខាងត្បូងម្នាក់ នៅអាកាសយានដ្ឋាន Changi។ អ្នករត់ពន្ធត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកាលពីខែមករាឆ្នាំមុន។
សហភាពអន្តរជាតិសម្រាប់ ការអភិរក្សធម្មជាតិ (IUCN) ដែលមានមូលដ្ឋាន នៅប្រទេសស្វីស បាននិយាយនៅឆ្នាំ ២០២២ ថា ការបរបាញ់ និងការជួញដូរស្នែង ខុសច្បាប់បានថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនៅតែជាការគំរាមកំហែង ធ្ងន់ធ្ងរដល់សត្វរមាស៕
