អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo ដែលជាមហាសេដ្ឋី បាល់ទាត់ដំបូងគេរបស់ពិភពលោក បានថតរូប Selfie ដ៏គួរឲ្យចងចាំជាមួយលោក Elon Musk របស់ក្រុមហ៊ុន Tesla និងឥស្សរជនមានឥទ្ធិពលផ្សេងទៀត ក្នុងពិធីជប់លៀងនៅសេតវិមានដែលរៀបចំដោយប្រធានាធិបតីអាមេរិកលោក Donald Trump។
ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃអង្គារ ត្រូវបានរៀបចំឡើងដើម្បីស្វាគមន៍ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman មកកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ មហាសេដ្ឋីបាល់ទាត់ដំបូងគេរបស់ពិភពលោក Ronaldo បានចូលរួមជាមួយគូដណ្តឹងរបស់លោក គឺនាង Georgina Rodriguez។
នេះបើយោងតាម Daily Mail បាននិយាយថា សហគ្រិនបច្ចេកវិទ្យា និងអ្នកវិនិយោគ David Sacks ក្រោយមកបានចែករម្លែករូបថត Selfie ពីពិធីជប់លៀង រួមមានលោក Ronaldo លោក Musk លោក Sacks ប្រធាន FIFA លោក Gianni Infantino នាង Rodriguez និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Howard Lutnick ។
នេះបើយោងតាមរបាយការណ៍របស់ Business Insider បាននិយាយថា នេះគឺជាដំណើរទស្សនកិច្ចសាធារណៈលើកដំបូងរបស់លោក Musk ទៅកាន់សេតវិមានចាប់តាំងពីជម្លោះសាធារណៈរបស់លោកជាមួយលោកលោក Trump បានកើនឡើងកាលខែមិថុនា បន្ទាប់ពីការចាកចេញរបស់លោក Musk ពីតួនាទីរបស់គាត់ជាប្រធានការិយាល័យ DOGE សេតវិមាន។ ឥស្សរជនបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន CEO ក្រុមហ៊ុន Apple លោក Tim Cook, CEO ក្រុមហ៊ុន AMD លោកស្រី Lisa Su និង CEO ក្រុមហ៊ុន Nvidia លោក Jensen Huang៕
