ព័ត៌មានអន្តរជាតិ

លោក Merz អធិការបតីអាល្លឺម៉ង់ បានដាក់ពាក្យបណ្តឹងចំនួន ៥,០០០ករណី ប្រឆាំងនឹងអ្នករិះគន់ តាមអ៊ីនធើណេត

អាល្លឺម៉ង់ ៖ នេះបើយោងតាមរបាយការណ៍របស់ Welt am Sonntag កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានដាក់ពាក្យបណ្តឹង បរិហារកេរ្តិ៍ជិត ៥,០០០ករណី ជុំវិញមតិយោបល់ តាមប្រព័ន្ធអ៊ីនធើណត យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

កាសែតនេះបាននិយាយថា ខ្លួនបានទទួលច្បាប់ ចម្លងនៃពាក្យបណ្តឹង ឯកសារប៉ូលីស និងលិខិតពីក្រុមហ៊ុនច្បាប់ ដែលតំណាងឲ្យមេដឹកនាំនៃសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU)។ ពាក្យបណ្តឹងទាំងនេះមានចាប់ពីឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ នៅពេលលោក Merz កំពុងបម្រើការជាសមាជិកនៃ Bundestag។

មតិយោបល់ខឹងសម្បារដែលជំរុញឲ្យមានការស៊ើបអង្កេតរួមមានការប្រមាថដូចជា “អាល្ងង់” និង “អ្នកស្រវឹងកខ្វក់” ហើយយ៉ាងហោចណាស់ ក្នុងករណីមួយ ការឆែកឆេរផ្ទះរបស់ជនជាប់ចោទម្នាក់ ត្រូវបានប្រកាសថា ខុសច្បាប់ ដោយតុលាការ ។ ក្នុងករណីមួយទៀត ប៉ូលីសបានឆែកឆេរផ្ទះរបស់ស្ត្រីចំណាស់ម្នាក់ដែលអង្គុយលើរទេះរុញ បានហៅលោក Merz ថាជា “ណាស៊ីតូច” ហើយបានរឹបអូសទូរស័ព្ទ ដែលនាងប្រើដើម្បី ទំនាក់ទំនងជាមួយគ្រូពេទ្យ និងអ្នកថែទាំ។

Welt am Sonntag បាននិយាយថា ចំនួនពាក្យ បណ្តឹងធ្វើ ឲ្យលោក Merz ក្លាយជាអ្នកនយោបាយដ៏ រសើបបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់។ មេធាវីម្នាក់តំណាងឲ្យ ជនជាប់ចោទម្នាក់ បានពិពណ៌នា អំពីការស៊ើបអង្កេតនេះថា ជាប្រតិកម្មហួសហេតុទាំងស្រុង នៃប្រព័ន្ធយុត្តិធម៌។

យោងតាមការស្ទង់មតិ Forsa ថ្មីៗនេះ ថា ការវាយតម្លៃការយល់ព្រមរបស់លោក Merz បានធ្លាក់ចុះមកត្រឹម ២២ភាគរយជាកម្រិតទាបបំផុតមិនធ្លាប់មាន។ រដ្ឋាភិបាលចម្រុះបានតស៊ូជាមួយនឹងវិបត្តិថ្លៃដើមរស់នៅ ហើយត្រូវបានបំផ្លាញដោយជម្លោះផ្ទៃក្នុងដ៏ជូរចត់លើអន្តោប្រវេសន៍ ក៏ដូចជាកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងសេវាយោធា៕

Most Popular

To Top