បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអូស្ត្រាលី នឹងក្លាយជាប្រទេសដំបូង គេក្នុងពិភពលោកដែលហាមប្រាមប្រព័ន្ធផ្សព្វផ្សាយ សង្គមសម្រាប់កុមារ អាយុក្រោម១៦ឆ្នាំ ដោយបិទពួកគេ ពីវេទិកានានារួមមាន TikTok, YouTube, Instagram និង Facebook។
វាត្រូវបានអនុម័តដោយសភា កាលពីឆ្នាំមុន ហើយការហាមឃាត់នេះគ្រោង នឹងចូលជាធរមាននៅថ្ងៃពុធ។ ក្រុមហ៊ុនដែលមិនគោរពតាមអាចប្រឈមនឹង ការផាកពិន័យដែលស្មើនឹង ៣៣ លានដុល្លារ។
រដ្ឋាភិបាលបាននិយាយថា ៖ ចាប់ពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៥ តទៅ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំណត់អាយុនឹងត្រូវចាត់វិធានការសមស្រប ដើម្បីការពារប្រជាជនអូស្ត្រាលី ដែលមានអាយុក្រោម១៦ឆ្នាំពីការបង្កើត ឬរក្សាគណនីដោយហៅវិធានការនេះ ជាមធ្យោបាយ ដើម្បីការពារកុមារ ក្នុងដំណាក់កាលសំខាន់ នៃការអភិវឌ្ឍន៍របស់ពួកគេ។
វេទិកានឹងតម្រូវឱ្យប្រើសញ្ញាចម្រុះ រួមទាំងសកម្មភាពគណនី ទម្លាប់មើល និងរូបថតអ្នកប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណ អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ ។
គួរឲ្យដឹងដែរថាពួកគេ ក៏ត្រូវតែបញ្ឈប់អនីតិជន ពីការជៀសផុតពីការកំណត់អាយុដោយប្រើ ID ក្លែងក្លាយ រូបភាពដែលបង្កើតដោយ AI, deepfakes ឬ VPNsផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
