ព័ត៌មានអន្តរជាតិ

ប្រទេសម៉ាឡេស៊ី ត្អូញត្អែរអំពីកង្វះអាហារូបត្ថម្ភ ក្នុងអាហារ របស់អត្តពលិកនៅ SEA Games ៣៣

ថៃ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្តីបារម្ភទាក់ទង នឹងសុខុមាលភាពអត្តពលិក នៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ បានកើនឡើង ខណៈប្រទេសម៉ាឡេស៊ី និង ប្រទេសចូលរួមផ្សេងទៀត បន្តដាក់ពាក្យបណ្តឹងអំពីគុណភាព និងតម្លៃអាហារូបត្ថម្ភនៃអាហារ ដែលផ្តល់ដោយប្រទេសម្ចាស់ផ្ទះថៃ។

កិច្ចប្រជុំរវាង ប្រធានគណៈប្រតិភូ កាលពីថ្ងៃព្រហស្បតិ៍ តំណាងប្រទេសម៉ាឡេស៊ី បាននិយាយថា អត្តពលិករបស់ពួកគេ បានត្អូញត្អែរ អំពីកង្វះខាតអាហារហាឡាល ដោយសារអត្តពលិកម៉ាឡេស៊ីភាគ ច្រើនជាអ្នកកាន់សាសនាឥស្លាម។

យោងតាមស្តង់ដារឥស្លាម បាននិយាយថា អាហារហាឡាលរួម មានអាហារដែលគ្មានសាច់ជ្រូក គ្រឿងស្រវឹង និងឈាម។ សត្វពាហនៈ និងបសុបក្សីត្រូវតែសម្លាប់តាមពិធីពិសេស ដូចជាដោយមនុស្សពេញវ័យមូស្លីម ជាមួយនឹងការសូត្រធម៌ និងដោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីជៀសវាង ការបង្កការ ឈឺចាប់ដល់សត្វ។ គ្រឿងផ្សំហាឡាលដែលត្រូវបាន អនុញ្ញាតរួមមាន អាហារសមុទ្រ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ ស៊ុត និងអាហារដែលមាន មូលដ្ឋានលើរុក្ខជាតិ។

គណៈប្រតិភូម៉ាឡេស៊ីបានស្នើសុំជម្រើសប្រូតេអ៊ីនបន្ថែមទៀតក្នុងអាហាររបស់អត្តពលិក ដែលបច្ចុប្បន្នមានតែសាច់មាន់ និងត្រីប៉ុណ្ណោះ។ គណៈប្រតិភូមកពីប្រទេសដទៃទៀតដែលមានប្រជាជនមូស្លីម រួមទាំងប្រ៊ុយណេ ឥណ្ឌូនេស៊ី និងទីម័រខាងកើត ធ្លាប់បានរាយការណ៍ថា អាហារដែលផ្តល់ជូនមិនបានបំពេញតាមស្តង់ដារហាឡាល់ទេ។

យោងតាម Thairath បានននិយាយថា គណៈប្រតិភូកីឡាជាច្រើនបានរិះគន់ អាហារដែលរៀបចំ ដោយគណៈកម្មាធិការរៀបចំ ដោយលើកឡើងពីកង្វះអាហារូបត្ថម្ភ ដែលត្រូវការសម្រាប់ការប្រកួត ដែលមានដំណើរការខ្ពស់។ ជាលទ្ធផល អត្តពលិកជាច្រើនត្រូវបានបង្ខំឲ្យទិញអាហារពីអ្នកលក់ខាងក្រៅ ដើម្បីធានាថាពួកគេរក្សាកម្រិតថាមពលចាំបាច់សម្រាប់ការប្រកួត៕l

Most Popular

To Top