ទីក្រុងហូជីមិញ ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ២ នាក់ នឹងត្រូវឡើងតុលាការនៅទីក្រុង ហូជីមិញ នាខែនេះ ដោយត្រូវបានចោទប្រកាន់ពីបទ បើកអាជីវកម្មភោជនីយដ្ឋានមួយ នៅកណ្តាលទីក្រុង ដែលជាកន្លែងបម្រើសេវាកម្មផ្លូវភេទ ដល់អតិថិជនបរទេស។
លោក Kim Tae Hyung អាយុ ៤៨ ឆ្នាំ និងលោក Cha Jin Young អាយុ ៥០ ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ស៊ីឈ្នួលពេស្យាចារ» និង «ផ្តល់សំណូក»។
លោកស្រី Bui Thi Phuong Dung អាយុ ៣៦ ឆ្នាំ និងលោកស្រី Bui Duy Ha អាយុ ៤១ ឆ្នាំ ក៏កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ត្រូវបានចោទប្រកាន់ ពីបទក្លែងបន្លំយកទ្រព្យសម្បត្តិ ពីបទបោកប្រាស់ ម្ចាស់ភោជនីយដ្ឋាន ដោយសន្យាការពារប៉ូលីស។ បុគ្គល៣ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ ជួយស៊ីឈ្នួលពេស្យាចារ ។
យោងតាមការចោទប្រកាន់លោក Kim និងលោក Cha បានបើកភោជនីយដ្ឋាន មួយនៅលើផ្លូវ Bui Thi Xuan ក្នុងទីក្រុងហូជីមិញកាលខែវិច្ឆិកា ឆ្នាំ២០២២។ ភោជនីយដ្ឋាននេះ បានផ្តល់ជូនអតិថិជនបរទេស ជាពិសេស ជាពិសេសជនជាតិកូរ៉េខាងត្បូង បានដំណើរការបន្ទប់ខារ៉ាអូខេ គ្មានអាជ្ញាប័ណ្ណចំនួន ៣០ ។ វាមានបុគ្គលិកស្រីបម្រើការប្រហែល ៨០នាក់ និងបុគ្គលិកសេវាកម្ម ចំនួន ២០នាក់ ដែលត្រូវបានការពារ ដោយបណ្តាញអ្នកយាមកាម ដែលទំនាក់ទំនងតាមរយៈវិទ្យុទាក់ទង ។
ដើម្បីបង្កើនប្រាក់ចំណូល ម្ចាស់ភោជនីយដ្ឋានត្រូវបានចោទប្រកាន់ថា បានណែនាំអ្នកគ្រប់គ្រងរបស់ពួកគេ គឺលោកស្រី Nguyen Thi Ngoc Loan ជនជាតិវៀតណាម និងលោក Lee Hyun Jun ជនជាតិកូរ៉េខាងត្បូង ឲ្យរៀបចំសេវាកម្មផ្លូវភេទសម្រាប់អ្នកទទួលទានអាហារ។
ប្រតិបត្តិការខុសច្បាប់ ត្រូវបានក្លែងបន្លំនៅលើវិក្កយបត្ររបស់អតិថិជន ដោយប្រើឈ្មោះកូដ ។ ថ្លៃសេវាពេស្យាចារត្រូវបានចុះបញ្ជីជា “អាវបៃតង ១៧” ត្រូវបានគិតថ្លៃចំនួន ៣,៨ លានដុង (១៤៤ ដុល្លារអាមេរិក) ក្នុងម្នាក់ ខណៈការជួលបន្ទប់ សណ្ឋាគារត្រូវបានគិតថ្លៃជា “អាហារសមុទ្រចម្រុះធំ” ចំនួន ១ លានដុង ៕
