The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបារាំង Lyon បានឈានទៅដល់កិច្ចព្រមព្រៀង ជាផ្លូវការហើយជាមួយ នឹងក្លឹបយក្សអេស្បាញ Real Madrid ជាមួយនឹងកុងត្រា ដ៏ធំអស្ចារ្យមួយ។
កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីឡ Endrick បើមិនមានអ្វីប្រែប្រួលទេ នឹងត្រូវផ្ទេរទៅចូលរួមក្លឹបបារាំង Lyon ក្នុងលក្ខណ្ឌកុងត្រាខ្ចីជើង បន្ទាប់ពីបានចំណាយពេលវេលា ដ៏យ៉ាប់យឺននៅជាមួយនឹង Real Madrid រដូវកាលចុងក្រោយនេះ ។
គួរឲ្យដឹងដែរថានៅ Real Madrid កីឡាកររូបនេះ មិនសូវទទួលបានឳកាស ក្នុងការបង្ហាញខ្លួនលេងឲ្យក្រុមនោះទេ សូម្បីតែកៅអីបម្រុងហើយការផ្ទេរ ទៅលេងនៅបារាំងនេះនឹងធ្វើឡើង សម្រាប់តែរយៈពេលពាក់កណ្តាល រដូវកាលនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
